វិទ្យាសាស្ត្រ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ នេះគឺជាយប់ថ្ងៃ១៥កើតពេញបូណ៍មី (ថ្ងៃសីល) នៅប្រទេសកម្ពុជា។ រីឯ សម្រាប់ប្រទេសលោកខាងលិចវិញ យប់នេះជាព្រឹត្តិការណ៍ Full Moon និងជា Super Moon លើកទី ៣ ក្នុងចំណោម ៤ ប្រចាំឆ្នាំនេះ។

 Super Blue Moon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ វានឹងកើតឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ពេលវេលានៅអាមេរិក ឬត្រូវនឹងថ្ងៃទី៣១ ខែសីហា ម៉ោង ៨ៈ៣៥នាទីយប់សម្រាប់ពេលវេលានៅកម្ពុជាយើង។ អ្វីដែលកាន់តែពិសេសនោះ យប់នេះក៏ត្រូវជាព្រឹត្តិការណ៍ ព្រះចន្ទខៀវដ៏ធំ ឬ Super Blue Moon តែមួយគត់ ប្រចាំឆ្នាំ២០២៣ នេះផងដែរ។

 Super Blue Moon

ហើយប្រសិនបើខកខានលើនេះ យើងនឹងត្រូវរង់ចាំរហូតដល់ខែមករា និងមីនា ឆ្នាំ២០៣៧ ទើបអាចមានឱកាសនេះម្តងទៀត ព្រោះព្រឹត្តិការណ៍ Blue Moon នៅឆ្នាំក្រោយៗ គឺត្រឹមជា Blue Moon ធម្មតាៗប៉ុណ្ណោះ មិនមែនកម្រិត Super នោះឡើយ, នេះបើតាមការដកស្រង់ពីអង្គការ NASA៕

 Super Blue Moon

ប្រភព៖ Cambo Space / ខេមបូអវកាស

 Super Blue Moon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]