កូរ៉េ៖ កាលពីពេលថ្មីៗនេះ មានវីដេអូ និង រូបភាពជាច្រើន របស់តារាចម្រៀងនៃក្រុម​ BTS ត្រូវបានហ្វេននាំគ្នាចែកចាយពេញបណ្ដាញសង្គម ដែល Taehyung បានចំណាយពេលដើរលេងជាមួយ ហ្វេនម្នាក់ ក្នុងចំណោមហ្វេនរាប់លាននាក់ក្នុងពិភពលោក។

Taehyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះផងដែរ នារីជាហ្វេនដែលមានសំណាងដើរលេងជាមួយ Taehyung នោះ គឺជាអ្នកគាំទ្រម្នាក់ដែលត្រូវបានគេជ្រើសរើសឲ្យចំណាយពេលជាមួយអាយដលរបស់ខ្លួន។ បើយោងទៅតាមប្រភព បានបង្ហាញឲ្យឃើញពីសកម្មភាពដើរកម្សាន្តរវាងហ្វេន និង អាយដល ដែលមើលទៅពិតជាដូចនៅក្នុងក្ដីស្រម៉ៃរបស់ Army គ្រប់រូប។

Taehyung

មិនតែប៉ុណ្ណោះ Taehyung និង ហ្វេនរូបនោះ បានថតរូប ញុំាអាហារក្នុងភោជនីយដ្ឋាន និងបានលេងហ្គេមជាមួយគ្នាថែមទៀតផង។ លើសពីនោះ បើក្រឡេកមើល Taehyung វិញ លោកក៏ដូចជាមានអារម្មណ៍រីករាយខ្លាំងណាស់ដែរ ដែលវាជាលើកទី១របស់លោកដែលបានចំណាយពេលវេលាផ្ទាល់ជាមួយហ្វេនបែបនេះ។​ ជាពិសេស​ លោកក៏បានអោបហ្វេនរបស់លោក មុននឹងចែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញផងដែរ៕

Taehyung និង ហ្វេនម្នាក់
Taehyung និង ហ្វេនម្នាក់

ប្រភព៖ Ddc Jeon 

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]