កម្សាន្ត៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារា Kpop ច្បាស់ជាស្គាល់ សមាជិកពៅរបស់ក្រុម BTS ដែលទើបនឹងឈានចូលវ័យ២៦ឆ្នាំ Jeon Jungkook។ ជាពិសេស តារាប្រុសរូបនេះ តែងតែឡាយវីដេអូនៅក្នុងបណ្ដាញសង្គម ដើម្បីជជែកកម្សាន្តជាមួយហ្វេនជាញឹកញាប់។

Jeon Jungkook
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យហ្វេននាំគ្នាចូលចិត្តមើលឡាយរបស់ Jungkook នោះ គឺនៅពេលឡាយម្ដងៗ តារារូបនេះតែងតែនាំចំណីអារម្មណ៍ថ្មីៗឲ្យហ្វេនទស្សនាកម្សាន្តមិនឲ្យសាំនោះទេ។ នៅក្នុងនោះ មានទាំងហាត់ប្រដាល់ឲ្យហ្វេនមើល ធ្វើម្ហូប លាងចាន បត់លីអូ គេងលក់មែនទែន ផឹកស្រា និង ច្រៀងការ៉ាអូខេរហូតដល់អ្នកជិតខាងប្ដឹងទៀតផង។

Jeon Jungkook

លើសពីនោះ នៅក្នុងថ្ងៃកំណើតខ្លួនថ្មីៗនេះផងដែរ Jungkook បានបង្ហាញមុខអបអរខួបកំណើតខ្លួនជាមួយហ្វេនដូចរាល់ឆ្នាំ ប្លែកតែឆ្នាំនេះ កូនពៅប្រចាំក្រុម​ BTS រូបនេះ ឡាយបបួលហ្វេនលេងបៀរ ថែមទាំងបង្ហាញការលេងសៀកឲ្យអ្នកគាំទ្រទូទាំងពិភពលោកមើលទុកជាការកំដរអារម្មណ៍៕

Jeon Jungkook
Jeon Jungkook

ប្រភព៖ Nalie

រូបភាព Jungkook ក្នុងពេលឡាយម្ដងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]