ហុងកុង៖ តាមប្រភពមួយបានចេញផ្សាយមកថា ទីក្រុងហុងកុងអាចនឹងបិទទីក្រុងនេះ រួមទាំងទីផ្សារភាគហ៊ុនចំនួន ៥ ទ្រីលានដុល្លារ នៅថ្ងៃសុក្រនេះ ខណៈដែលព្យុះទីហ្វុង Saola ខិតជិតមកដល់ បន្ទាប់ពីបានវាយប្រហារភាគខាងជើងប្រទេសហ្វីលីពីន។

ក្រុមសង្កេតការណ៍របស់ទីក្រុងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្យល់ព្យុះទីហ្វុងនេះមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រពីខាងកើតទៅភាគអាគ្នេយ៍នៃទីក្រុងហុងកុងនៅម៉ោង ហើយនឹងនៅជិតបំផុតទៅកាន់ទីក្រុងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ ព្យុះនេះកំពុងបក់បោកក្នុងល្បឿន ២១០ គីឡូម៉ែតក្នុងមួយម៉ោង នេះបើយោងតាមគេហទំព័ររបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេត្រូវបានដឹងថា ព្យុះទីហ្វុង Saola មានសក្តានុពលក្លាយជាព្យុះទីហ្វុងដ៏ខ្លាំងបំផុត ព្រោះធ្លាប់បានវាយលុកទីក្រុងហុងកុង កាលពី ៥ ឆ្នាំមុន ដោយធ្វើឱ្យផ្លូវថ្នល់ត្រូវបានបិទ អគារខូចខាត និងតំបន់ទំនាបត្រូវបានជន់លិចដូច្នេះដែរ៕

ប្រភព៖ straitstimes

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]