កម្សាន្ត៖ ពិតណាស់មហាជនអ្នកស្នេហាវិស័យបវរកញ្ញាកម្ពុជា ពិតជាសោកស្ដាយចំពោះវត្តមានរបស់បវរកញ្ញាទាំង ៣រូប ដែលមិនអាចឈានជើងទៅប្រកួតលើឆាកអន្តរជាតិបាន។
ដោយបវរកញ្ញាទាំងបីរូបនោះរួមមាន តារាស្រីរូបស្រស់ ហេង ចន្ថា ម្ចាស់ជ័យលាភី Miss Grand Cambodia 2016 បវរកញ្ញា ប៉ុន សុរ៉ាវត្តី Miss Planet Cambodia 2022 និង បវរកញ្ញា ស្រស់សោភា ដេត ស្រីនាថ Miss Grand Cambodia 2019។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈការបង្ហាញខ្លួនក្នុងថ្ងៃប្រកួត ពួកគេទាំងបីរូបនេះ សុទ្ធតែមានសមត្តភាព និងសម្រស់គួរឲ្យទាក់ទាញ សក្ដិសមនឹងគ្រងតំណែងជាបវរកញ្ញាកម្ពុជា ប៉ុន្តែជាអកុសលដែលបវរកញ្ញាទាំង ៣រូបនេះ មិនអាចឈានជើងបន្ត ទៅប្រកួតលើឆាកអន្តរជាតិបាន។
នេះពិតជាដំណឹងដ៏សោកស្ដាយបំផុត សម្រាប់មហាជននិយមតាមដានវិស័យបវរកញ្ញាកម្ពុជា ក្រោយពីបានស្ដាប់លឺនូវហេតុផលមួយចំនួន ដែលជាហេតុធ្វើឲ្យពួកគេ មិនអាចឈានជើងទៅបង្ហាញសមត្តភាពលើឆាកអន្តរជាតិបាន។ ហេតុទាំងនោះរួមមាន៖
កញ្ញា ប៉ុន សុរ៉ាវត្តី Miss Planet Cambodia 2022 ដែលត្រូវតំណាងឲ្យកម្ពុជាទៅប្រកួតបន្តនៅប្រទេស Uganda។ បវរកញ្ញា រូបនេះបោះបង់ចោលការប្រកួតក្រោមហេតុថា ខ្លួនបារម្ភពីការផ្ទុះនៃមេរោគអេបូឡា និងពុំមានលទ្ធភាពគ្រាប់គ្រាន់សម្រាប់ការចំណាយក្នុងការប្រកួត។
តារាស្រីរូបស្រស់ ហេង ចន្ថា ម្ចាស់ជយលាភី Miss Grand Cambodia 2016 តំណាងឲ្យកម្ពុជាទៅប្រកួតបន្តលើឆាកអន្តរជាតិ Miss Grand International 2016 នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។ រូបនាង មិនអាចទៅប្រកួតបន្តលើឆាកអន្តរជាតិ ក្រោយមិនទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ដលទៅ ២ លើក។
បវរកញ្ញា ស្រស់សោភារាងតូចច្រឡឹង ដេត ស្រីនាថ Miss Grand Cambodia 2019 តំណាងឲ្យកម្ពុជាទៅប្រកួតបន្តនៅប្រទេសវេណេស៊ុយអេឡា។ រូបនាង បោះបង់ការប្រកួតលើឆាកអន្តរជាតិក្រោមហេតុផលបារម្ភពីសុវត្ថិភាព ខណៈដែលប្រទេសសវេណេស៊ុយអេឡា កំពុងស្ថិតក្នុងស្ថានភាពចលាចលព្រោះសង្គ្រាម។
សូមទស្សនារូបភាពដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]