កម្សាន្ត៖ កាលពីថ្មីៗនេះ វីដេអូមួយ កំពុងតែទាក់ទាញ់ចំណាប់អារម្មណ៍របស់មហាជន ជាមួយនឹងនារីរបាំ ដែលត្រូវបានគេស្គាល់គណនីហ្វេសប៊ុក ​Kon Ant មានឈ្មោះពិតថា សុគា គីមលាង ដែលអ្នកប្រាកដជាស្គាល់នាងតាមរយៈតួអង្គព្រះថោង កាលពីព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅនេះ។

Kon Ant 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ នារីរបាំរូបនេះ បានតុបតែងខ្លួនជាអប្សរាខ្មែរ រាំនៅលើភ្នំទឹកកក នៃប្រទេស New Zealand បង្ហាញទៅដល់ពិភពលោកឲ្យបានស្គាល់ពីវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ។ ជាពិសេស យើងឃើញថា Kon Ant តែងតែនាំយកវប្បធម៌សិល្បៈខ្មែរទៅជាមួយខ្លួនជានិច្ច មិនថានាងបង្ហាញខ្លួននៅទីណានោះទេ។

Kon Ant 

អ្វីដែលគួរឲ្យកោតសរសើរទៀតនោះគឺ ទោះបីជានាងទៅដល់ទីណា ក៏មិនភ្លេចយកសិល្បៈរបាំខ្មែរ ដូចដែលនាងបានស្លៀកឈុតអប្សរាអង្គរខ្មែរនេះ ទៅរាំដល់លើភ្នំទឹកកក​ ហើយវាក៏ជាលើកទីមួយសម្រាប់នារីរបាំរូបស្រស់នេះផងដែរ ដែលរាំនៅក្រៅប្រទេស លើភ្នំទឹកកកបែបនេះ៕

Kon Ant 

ប្រភព៖ ​Lin Ravat

សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោមនេះ៖ 

សកម្មភាពរាំរបាំអប្សរាអង្គរខ្មែរលើភ្នំទឹកកកនៃប្រទេស New Zealand

Kon Ant 
Kon Ant 
Kon Ant 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]