កូរ៉េ៖ ថ្មីៗនេះ ប្រភពពីកូរ៉េបានឲ្យដឹងថា សមាជិកក្រុម Super Junior ២នាក់បានចាប់ដៃគ្នា សហការបង្កើតផលិតកម្មថ្មីមួយ។ ជាមួយគ្នានេះ Donghae និង Eun Hyuk បានប្រកាសជាផ្លូវការនូវដំណឹងដែលពួកគេបានរួមដៃគ្នាបង្កើតក្រុមហ៊ុនមួយឈ្មោះថា ODE Entertainment ដែលពួកគេគឺជា Co-CEO នៃក្រុមហ៊ុនមួយនេះ។
ប្រភពបានបង្ហើបដែរថា មិនមែនមានតែ Donghae និង Eun Hyuk ដែលជាម្ចាស់ក្រុមហ៊ុននេះ ពួកគេបានរួមចូលហ៊ុនគ្នាជាមួយនឹងអ្នកចាត់ការដែលរួមការងារជាមួយពួកគេរាប់ឆ្នាំ ព្រមទាំងមានសមាជិកក្រុមគ្រួសារផងដែរ។
បើទោះបីជាយ៉ាងណាក៏ដោយ ក៏ Donghae និង Eun Hyuk នៅតែបន្ដសកម្មភាពជាក្រុមជាមួយ Super Junior ទោះបានបញ្ចប់កុងត្រាជាមួយ SM Entertainment ហើយក៏ដោយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]