កោះកុង៖ យោងតាមការចេញផ្សាយ ផេកហ្វេសប៊ុកផ្លូវការ របស់ រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទៅ ៣១ ខែសីហា ដែលចុះសេចក្តីប្រកាស ស្ថានភាព និងការបង្កើនឲ្យមានការប្រុងប្រយ័ត្ន ដែលបង្កឡើងដោយគ្រោះធម្មជាតិ។
ក្នុងនោះ រដ្ឋបាលខេត្តកោះកុង សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង មូលដ្ឋានខេត្តកោះកុង ឱ្យបានជ្រាបថា ដោយយោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់ជាប់មាត់សមុទ នឹងមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីកម្រិតបង្គួរ ទៅច្រើននិងលាយឡំដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ រីឯនៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកសមុទ្រខ្ពស់ៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ពីហានិភ័យនានា ដែលបង្កឡើងដោយគ្រោះធម្មជាតិខាងលើ រដ្ឋបាលខេត្ត សូមអំពាវនាវដល់សាធារណជន ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ មេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ធម្មជាតិ និងបន្តតាមដានសេចក្តីជូន ដំណឹង និងព័ត៌មាននានារបស់ក្រសួងធនធានទឹក និងឧតុនិយម និងប្រព័ន្ធផ្សព្វផ្សាយនានារបស់រដ្ឋបាលខេត្ត និងស្ថាប័នដទៃទៀតឱ្យបានជាប់ជាប្រចាំដើម្បីត្រៀមទុកជាមុន នូវវិធានការក្នុងការការពារ និងបង្ការទប់ស្កាត់ នូវរាល់បាតុភូតនានា ដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានេះ សូមរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព សមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ឱ្យបានទាន់ពេលវេលា និងធានាដល់ សុខសុវត្ថិភាពរបស់ប្រជាជនគ្រប់រូប៕
ប្រភព៖ រដ្ឋបាលខេត្តកោះកុង
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]