ស្នេហា៖ ពិតណាស់ ស្នេហានៅលើលោកមិនប្រកាន់វណ្ណ: ពណ៌សម្បុរ អាយុ ជាតិសាសន៍ នោះឡើយ ឲ្យតែស្រលាញ់គ្នា អាចរស់នៅចុះសម្រុងគ្នា អាចស្មោះត្រង់ ផ្ដល់តម្លៃឲ្យគ្នា ចេះការពារ និងមើលថែគ្នាគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែភាគច្រើននៃគូស្នេហ៍គឺ ខាងបុរសនិងនារីមានអាយុស្របាលគ្នា ឬក៏ខាងប្រុសជាអ្នកអាយុច្រើនជាងខាងស្រី គឺមិនសូវមានបុរសដែលស្រលាញ់នារីអាយុច្រើនជាងខ្លួននោះឡើយ។
តែអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអីបានជាបុរសខ្លះ ពេលនារីអាយុតិចជាងឬអាយុស្របាលមកស្រលាញ់គឺបដិសេធមិនស្រលាញ់គេទេ បែរជាស្រលាញ់នារីដែលមានអាយុច្រើនជាងទៅវិញ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. នារីទាំងនោះមានបទពិសោធន៍ក្នុងជីវិតច្រើន
នារីដែលមានវ័យច្រើនជាង គឺធ្លាប់ឆ្លងកាត់ក្ដៅរងាមកអស់ហើយ និងសន្សំបទពិសោធន៍ក្នុងជីវិតបានក្រែលដែរ ទើបធ្វើឲ្យនាងក្លាយជាមនុស្សចាស់ទុំ មិនជាប់ចរិតកូនក្មេងពូកែឡូឡាពូកែរករឿងដូចមនុស្សស្រីដែលមានអាយុតិចជាង។ បុរសដែលយកនារីចាស់ជាងខ្លួនគឺចង់រៀនសូត្រពីនាង ហើយជឿថានារីប្រភេទនេះអាចកាន់ដៃគេដើរឆ្លងកាត់ឧបសគ្គជាច្រើន។
២. នារីទាំងនោះដឹងថាខ្លួនឯងត្រូវការអី
នារីដែលមានវ័យច្រើនជាង ដឹងពីគោលដៅខ្លួនឯងច្បាស់លាស់ និងវិធីដើម្បីដើរឆ្ពោះទៅរកគោលដៅ។ ម្យ៉ាងទៀតនាងមិនមែនជាប្រភេទនារីមានចិត្តសាវ៉ារាយមាយ ម្ដងទៅនេះម្ដងទៅនោះទេ។ បើសិនជានាងមានគូស្នេហ៍ឬដៃគូ គឺនាងច្រើនតែជាមនុស្សស្មោះ ដោយសារធ្លាប់ប្រឡូកនឹងស្នេហាអស់មកជាច្រើនហើយ។
៣. នារីទាំងនោះធ្វើឲ្យពួកគេមានទំនុកចិត្តលើខ្លួនឯងខ្ពស់
ពេលបុរសនៅជាមួយនារីដែលមានអាយុក្មេងជាងគឺមិនសូវជាមានទំនុកចិត្តទេ ព្រោះនារីម្នាក់នោះនៅក្មេងខ្ចីណាស់។ តែបើសិនជាគេនៅជាមួយនារីចាស់ជាងវិញ គឺពួកគេតែងមានទំនុកចិត្តលើខ្លួនឯង និងគិតថាមកពីពួកគេល្អ ពួកគេមានអ្វីពិសេស ទើបនារីមានវ័យចាស់ជាងម្នាក់នោះសម្រេចចិត្តធ្វើជាគូស្នេហ៍របស់គេ។
៤. នារីទាំងនោះមានភាពជឿជាក់លើខ្លួនឯងខ្ពស់
នារីដែលមានវ័យចាស់ជាងតែងតែមានទំនុកចិត្តខ្ពស់លើខ្លួននាង និងជឿជាក់លើសមត្ថភាពខ្លួនឯង ដែលធ្វើឲ្យរបៀបរបបនៃការរស់នៅរបស់នាងគឺមានសណ្ដាប់ធ្នាប់ មានគោលដៅច្បាស់។ បុរសដែលនៅជាមួយនារីប្រភេទនេះ គិតថានារីទាំងនេះអាចជួយឲ្យពួកគេកាន់តែមើលទៅមានទំនុកចិត្តលើខ្លួនឯង។
៥. នារីទាំងនោះចេះគោរពគេ
ទំនាក់ទំនងគូស្នេហ៍ចាំបាច់ត្រូវមានការគោរពគ្នាទៅវិញទៅមក ប៉ុន្តែជួនកាលនារីដែលមានវ័យក្មេងជាង មិនសូវមានចរិតចាស់ទុំ មិនសូវជាឲ្យតម្លៃនិងគោរពបុរសជាដៃគូ ទើបបុរសខ្លះងាកមករកមនុស្សស្រីដែលមានវ័យចំណាស់ជាង។
៦. នារីទាំងនោះអារម្មណ៍មិនសូវប្រែប្រួល
ការទាក់ទងគ្នាជាមួយនារីដែលមានវ័យក្មេងជាងតែងតែមានរឿងត្រូវឲ្យឈ្លោះគ្នា ព្រោះនាងនៅក្មេងខ្ចី មិនទាន់ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងតែងតែធ្វើអីតាមតែចិត្ត។ ងាកមករកនារីដែលមានវ័យចាស់ជាងវិញ គឺនាងពិតជាមានភាពចាស់ទុំផ្នែកអារម្មណ៍ណាស់ មិនងាយខឹង មិនងាយច្រឡោត ហើយមិនងាយរករឿងបុរសជាដៃគូនោះទេ។
៧. បុរសនោះចង់បានបទពិសោធន៍ថ្មីៗ
ការទាក់ទងគ្នាជាមួយនារីមានវ័យចំណាស់ជាង ធ្វើឲ្យពួកគេមានឱកាសបានចួបមនុស្សថ្មីៗ បទពិសោធន៍ថ្មីៗ ដែលពួកគេមិនធ្លាប់បានចួបដែលជាផ្នែកមួយជួយឲ្យ ពួកគេអភិវឌ្ឍខ្លួនទៅមុខ។
៨. បុរសនោះចូលចិត្តនារីដែលចេះគ្រប់គ្រងពួកគេ
បុរសខ្លះមិនសូវចង់ធ្វើជាអ្នកគ្រប់គ្រងទំនាក់ទំនងនោះទេ តែចង់ឲ្យនារីជាអ្នកមើលថែនិងគ្រប់គ្រងមកលើពួកគេវិញ។ គេចង់ឲ្យនារីដែលមានចាស់ជាងរៀបចំគ្រប់យ៉ាងតាំងពីគម្រោងទៅដើរលេង ឬរឿងផ្សេងៗដោយគេមិនចាំបាច់ខ្វល់ខ្វាយច្រើនទេ៕
ប្រភព៖: brightside
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]