ចិន៖ ថ្មីៗ​នេះ តារាស្រី Liu Yifei បានទាញយកការចាប់អារម្មណ៍ ក្រោយពី ប៉ាប៉ារ៉ាស៊ី​ចិន​ បាន​ថត​សកម្មភាព​ជា​បន្តបន្ទាប់​ នៅ​ពេល​ដែល រូបនាងបានបង្ហាញ​ខ្លួន​នៅ​ខាង​ក្រៅ​ហាង​ខារ៉ាអូខេ​ ជាមួយ​មិត្តភ័ក្តិ​មួយ​ក្រុម។

អ្វីដែលគួរឲ្យកត់សម្គាល់ តារាស្រីរូបនេះ បានលេចមុខក្នុងស្ថានភាពស្រវឹ.ង សូម្បីតែពេល ចេញពីឡាន ក៏រូបនាងត្រូវការអ្នកនៅក្បែរដើម្បីជួយ ទៀតផង។ ក្នុងនោះដែរ ក៏មានអ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន ​បាន​បញ្ចេញ​មតិ​ថា បន្ទាប់​ពី​ជប់លៀង​ច្រៀង​ខារ៉ាអូខេ​ជាមួយ​មិត្ត​ភក្តិ Liu Yifei ហាក់បីដូចជា ផឹក​ច្រើន​ពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មហាជន​ជា​ច្រើន​ទៀត ថែមទាំងមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ចំពោះ​ស្ថានភាព​របស់ Liu Yifei ព្រោះ​តាំង​ពី​ចូល​ក្នុង​វិស័យ​សិល្បៈ​រហូត​មក​ដល់​ពេល​នេះ រូបនាងបាន​រក្សា​មុខ​មាត់​បាន​យ៉ាង​ល្អ។ តែទោះជាយ៉ាងណាក៏ដោយ នៅតែមានមតិជាច្រើនទៀត បាននិយាយថា Liu Yifei មានអាយុក្បែរ ៤០ ឆ្នាំហើយ មិនមែនជានារីវ័យក្មេងទៀតនោះទេ ដូច្នេះការផឹកស៊ី និងជប់លៀងជាមួយមិត្តភក្តិ គឺជារឿងធម្មតា ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]