កម្សាន្ត៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ តារាចម្រៀង K-pop ភាគច្រើន ច្បាស់ជាហ្វេនរបស់ក្រុមតារាចម្រៀងប្រុសដ៏ល្បីល្បាញជុំវិញពិភពលោក ក្រុម BTS ដែលមានសមាជិក៧នាក់។ ​ជាពិសេស សមាជិកម្នាក់ៗសុទ្ធតែមានសមត្ថភាពទេពកោសល្យ ច្រៀង រាំ និពន្ធ លេងឧបករណ៍តន្ត្រី ថែមទាំងរូបរាងសង្ហាទៀតផង។

Jungkook
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកគាំទ្រកំពុងតែជ្រួលច្របល់នោះគឺ រូបភាពប៉ុន្មានសន្លឹករបស់សមាជិកពៅ Jungkook ដែលថតស្ទាយ៍បង្ហាញភាពទាក់ទាញជាខ្លាំង។ មិនតែប៉ុណ្ណោះ ហ្វេនៗពេញចិត្តជាមួយនឹងម៉ូតសក់ទុកវែងរបស់ តារាប្រុសរូបនេះជាខ្លាំង ដោយមើលទៅទាក់ភ្នែក និង បង្ហាញពីអត្តចរិតលក្ខណៈដូចម៉ាហ្វៀដែលហ្វេនតែងតែស្រម៉ៃ។

Jungkook

លើសពីនោះ Jungkook មានរូបសាក់នៅលើដៃខាងស្ដាំទៀតនោះ ធ្វើឲ្យអ្នកគាំទ្រស្រឡាញ់ងប់លែងបែកចិត្តទៅណាមិនរួច ព្រោះតែសង្ហាក៏សង្ហា ច្រៀងក៏ពិរោះ៕

ប្រភព៖ Big Hit Music

Jungkook
Jungkook
Jungkook
Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]