កម្សាន្ត៖ តារាសម្ដែងតៃវ៉ាន់ Shu Qi បានទាក់ទាញប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក៏ដូចជាទទួលបានការសរសើរជាច្រើនពីទស្សនិកជន នៅពេលដែលនាង បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុង Venice នៅប្រទេសអ៊ីតាលី។

ក្នុងនោះដែរ តារាស្រី Shu Qi បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម នៃមហោស្រពភាពយន្តជាមួយគណៈកម្មការក្នុងកម្មវិធីប្រកួត ខណៈក្នុងឆ្នាំនេះ តារាសម្តែងស្រីរូបនេះ គឺជាគណៈកម្មការម្នាក់ ក្នុងប្រភេទភាពយន្តសំខាន់ របស់មហោស្រព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលបានធ្វើឲ្យមហាជនជន កាន់តែយកចិត្តទុកដាក់នោះគឺ តារាស្រី Shu Qi បានបង្ហាញសម្រស់ដ៏លេចធ្លោក្នុងវ័យ ៤៧ឆ្នាំ ជាមួយនឹងការតុបតែងខ្លួន ស្លៀក​ខោ​ខូវប៊យ និង​អាវ​ដៃ​វែង​ ដែលធ្វើឲ្យនាង ទទួលបានការសរសើរជាច្រើន នៅលើ​បណ្តាញ​សង្គម Weibo ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]