ភ្នំពេញ៖ តារាចម្រៀងសម្លេងផ្អែម ថុល សុភិទិ បាន ចែកចាយសំណេរយ៉ាងវែងអន្លាយ បង្ហាញអារម្មណ៍ទៅកាន់មហាជន ជុំវិញរឿងរ៉ាវចុងក្រោយ ដែលខ្លួនក្លាយជាប្រធានត្រូវបានគេលើកយកនិយាយជាច្រើន រហូតទទួលបានមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម។

ក្នុងនោះ យើងឃើញ​​​អ្នកលេងបណ្ដាញសង្គមបានចែកចាយ ក៏​​ដូចជាបញ្ចេញមតិជាច្រើន ខ្លះក៏បង្ហោះសារលើកទឹកចិត្ត ដោយបានដឹងថាតារាប្រុសរូបនេះ បានប៉ះអារម្មណ៍ខ្លាំង ទៅនឹងបញ្ហារបស់លោក ជាមួយនឹងមិត្តស្រី ជុំវិញការសម្តែងឈុតថើបគ្នា ជាមួយតួស្រីផ្សេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានឃើញថានៅតែមានអ្នកនិយាយវែកញែកពីរឿងនេះ លោកសុភិទិ​​ បានលើកឡើងយ៉ាងដូច្នេះថា៖ 

 ថុល សុភិទិ 

គួររំលឹកផងដែរថា រឿងរ៉ាវនេះ បានកើតឡើងក្រោយ មិត្តស្រីរបស់លោក បានធ្វើការបង្ហោះសារខកចិត្ត ដោយបានឃើញ លោក ភិទិ ជាមិត្តប្រុសរបស់ខ្លួន បានសម្តែងថតឈុត ថើបគ្នា ជាមួយតារាសម្តែងស្រីម្នាក់ ហេតុដូច្នេះ វាក៏បានក្លាយជាប្រធានរបស់មហាជន លើកមកវែកញែកជាហូរហែរ ជុំវិញទៅនឹងបញ្ហាមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ថុល សុភិទិ
ថុល សុភិទិ
ថុល សុភិទិ
បង្ហោះសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]