កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តដែលនិយមចូលចិត្តស្ដាប់ចម្រៀងខ្មែរបែប Hip Hop រ៉េប ពិសេស មិត្តៗយុវវ័យ ប្រាកដជាស្គាល់ចម្រៀងមួយបទ ដែលកំពុងតែចាប់យកចំណាប់អារម្មណ៍ជាខ្លាំង។ លើសពីនោះ បទ 20'OUTNOW ទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំង ចេញត្រឹម៩ថ្ងៃមានអ្នកចុចស្ដាប់លើសពី១នាក់ក្នុង Youtube។

ចំណែកឯ ក្នុងបណ្ដាញសង្គម TikTok វិញ បទចម្រៀងមួយនេះ កំពុងតែវាយលុកខ្លាំងតែម្ដង ធ្វើឲ្យមហាជននាំគ្នាស្គាល់ម្ចាស់បទគឺតារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ ដែលជាម្ចាស់ជ័យលាភី The Voice Kid Cambodia រដូវកាលពីទី២ កាលពីឆ្នាំ២០១៨កន្លងទៅ។

មិនតែប៉ុណ្ណោះ តារាចម្រៀងប្រុសរូបនេះ ច្រៀង និង រ៉េប បានយ៉ាងពិរោះ រីឯប៉ារ៉ូលវិញ ធ្វើឲ្យស្ដាប់ហើយជក់ចិត្តជាមួយនឹងចម្រៀងថ្មីនេះពិតមែន។ ជាពិសេស មហាជនជាច្រើនចង់ឲ្យ ទេព ពិសិដ្ឋ ចាប់ដៃគូចេញចម្រៀងជាមួយតារារ៉េប វណ្ណដា ព្រោះអ្នកទាំងពីរមានស្ទាយ៍ចម្រៀងស្រដៀងគ្នា៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com