កម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយពេលនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ។ ជាពិសេស ត្រង់កន្លែងពិធីករសួរថា តើ វត្តី ពេញចិត្តមនុស្សប្រុសប្រភេទណា ហើយចម្លើយ វត្តី ធ្វើឲ្យពិធីករភ្ញាក់ផ្អើលជាខ្លាំង។

ពេជ្រ វត្តីសារ៉ាវឌ្ឍី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ វត្តី បានឆ្លើយថា មនុស្សប្រុស និង​មនុស្សស្រី សម័យនេះគេលែងប្រកាន់ហើយ គេនៅជាមួយអ្នកណាមានក្ដីសុខ គេនៅជាមួយអ្នកនោះហើយ។ ទន្ទឹមនឹងនេះ នាងចង់បានន័យថា ខ្លួនមិនប្រាកដថា ជាមនុស្សប្រុសឬមនុស្សស្រីនោះទេ គឺនាងបើកចិត្តទទួលទាំងអស់។

ពេជ្រ វត្តីសារ៉ាវឌ្ឍី

ក្រោយពីហ្វេនៗបានឃើញ វីដេអូ ស្ដាប់ចម្លើយរបស់ Pichhy បែបនេះហើយ ធ្វើឲ្យពួកគេកាន់តែស្រឡាញ់នាងជាខ្លាំង ដែលនាំគ្នានិយាយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាសមជា Queen មែន ដែលនាងមានគំនិតបើកទូលាយ និងលុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី

ប្រភព៖ Fatima rafandezz

សូមទស្សនាវីដេអូខាងក្រោមនេះ៖

@fatimarafandezz @Pich Votey Saravody គួរឱ្យស្រឡាញ់ណាស់❤️🏳️‍🌈🇰🇭🥰#pichvoteysaravody❤️ #missgrandcambodia2022 #fatimarafandezz #CapCut ♬ សំឡេង​ដើម - sopheak - sopheak04
video

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]