បរទេស/កម្សាន្ត៖ ពិតណាស់ ក្នុងចំណោមតារារ៉េបល្បីៗនៅជុំវិញពិភពលោកដែលបង្ហាញខ្លួនជារឿយៗក្នុងផលិតកម្មធំៗ នាពេលបច្ចុប្បន្ននេះ​ វត្តមានរបស់រាតារ៉េបស្រី ហាក់មានសន្ទុះកើនឡើង​ ពីសំណាក់អ្នកគាំទ្រច្រើនលើសលប់ គួរឲ្យកត់សម្គាល់។ 

ក្នុងចំណោមតារ៉េបស្រីល្បីៗទាំងនោះ ពួកគេសុទ្ធសឹងតែអង្រួនបេះដូងអ្នកគាំទ្រតាមរយៈសំនៀងដ៏ល្អឯក លាយលំជាមួយអត្ថន័យនៃបទចំរៀងដែលជួយជំរុញលើកទឹកចិត្តស្មារតីឲ្យយុវវ័យមានភាពក្លាហាន ហ៊ានធ្វើនូវអ្វីដែលពួកគេចង់ធ្វើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលវិស័យមួយនេះ កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រ តារារ៉េបប្រុស ស្រីជាច្រើននៅជុំវិញពិភពលោកបានបង្ហាញខ្លួនប្រកួតប្រជែងគ្នា តាមរយៈទេពកោសល្យរបស់ពួកគេរៀងៗខ្លួន។

ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ តារារ៉េបស្រីទាំង ១០រូបនេះ នៅតែអាចដណ្ដើមបានកេរ្តិ៍ឈ្មោះ បោះសំលេងយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រដដែល។

១. Missy Elliott៖ ជាតារ៉េបស្រី តារាសម្ដែង អ្នកនិពន្ធ និងជាផលិតករថតសំឡេងដែលទទួលបានកេរ្តិ៍ឈ្មោះបោះសំលេងច្រើនបំផុត តាមរយៈបទចម្រៀងដូចជា  "Sock It 2 Me" "Get Ur Freak On" និង  "Work It"។ ក្នុងឆ្នាំ 2002 Missy បានឈ្នះពានរង្វាន់ Grammy ជាលើកដំបូងរបស់នាងសម្រាប់បទ "Get Ur Freak On"។​​

Missy Elliott

២. Nicki Minaj៖ ជាតារារ៉េបស្រីជួរមុខ ដែលមានឥទ្ធិពលនិងកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងជាងគេ ក្នុងចំណោមតារារ៉េបស្រីផ្សេងៗទៀត។​ តារារ៉េបស្រីជើងចាស់រូបនេះត្រូវបានអ្នកគាំទ្រដាក់រហ័សនាមឲ្យថា ជា "Queen of Rap"។ នាងចាប់ផ្ដើមទទួលបានការគាំទ្រច្រើនបំផុត ក្រោយបទចម្រៀង "Monster" របស់នាងបានចេញជាផ្លូវការណ៍។ មិនតែប៉ុណ្ណោះ​ អាល់ប៊ុមទី៣ "Pinkprint" របស់នាង បានទទួលការគាំទ្រភ្លូកទឹកភ្លួកដីពីសំណាក់អ្នកគាំទ្រ ដែលនេះជាជោគជ័យដ៏ធំធេងបំផុតរបស់នាង។

Nicki Minaj

៣. Lauryn Hill៖ ជារាតារ៉េបស្រី ទទួលបានកេរ្តិ៍ឈ្មោះសម្រាប់ខ្លួននាងតាំងពីដំបូងនៅពេលដែលនាងចូល Fugees។ អាល់ប៊ុមដំបូងរបស់នាង 'The Miseducation of Lauryn Hill' ក៏ដូចជាបទចម្រៀងដំបូងដែលមានចំណងជើងថា 'Doo Wop (That Thing)' ទាំងពីរបានជាប់ចំណាត់ថ្នាក់លេខ១។ 

Lauryn Hill

៤. Cardi B៖ ជាតារារ៉េបស្រី ដែលមានវោហាស័ព្ទចាក់ទឹកមិនលិច។ តារាស្រីរូបនេះ​ ហាក់កើនសន្ទុះនៃការគាំទ្រក្រោយបទ "Bodak Yellow" របស់នាងបានជាប់ចំណាត់ថ្នាក់លេខ ១ ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៩ នៅលើ Billboard Top។

Cardi B

៥. ម្ចាស់ក្សត្រី Latifah៖ តារារ៉េបស្រីរូបនេះ ទទួលបានការគាំទ្រច្រើន ក្រោយបទចម្រៀងមួយ នៅក្នុងអាល់ប៊ុមដែលមានឈ្មោះថា UNITY ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយអត្ថន័យក្នុងបទចម្រៀងនេះនិយាយអំពីការលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាលើស្ត្រី និងការចាត់តាំងរបស់ស្ត្រីស្បែកខ្មៅ។

Queen Latifah

៦.  Megan Thee Stallion៖ តារារ៉េបស្រីរូបនេះទទួលបានសន្ទុះនៃគាំទ្រច្រើន ក្រោយឡើងឆាក ច្រៀងបទចម្រៀងរបស់នាងដែលមានចំណងជើងថា "Hot Girl Summer"។

Megan Thee Stallion

៧.​Salt N Pepa៖ ក្រុមតន្រ្តីនេះមាន Salt, Cheryl James, Pepa, Sandra Denton, និង DJ ​​Spinderella។

Salt N Pepa

៨. Lil Kim

Lil Kim

៩. Little Simz

Little Simz

១០.​Remi Ma

Remi Ma

ប្រភព៖​ Bschoolarly

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]