កម្សាន្ត៖ ជាការពិតណាស់​ ក្រោយពីការត្រឡប់មកវិញរបស់តារាចម្រៀងរ៉េបដ៏ល្បីល្បាញគឺ Khmer1Jivit បានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំង។ ជាពិសេស លោកក៏បានកំពុងតែធ្វើការជាមួយផលិតកម្មបារមី និង ធ្វើជាគណកម្មការក្នុងកម្មវិធី The Rapper របស់កម្ពុជា ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។

 Khmer1Jivit
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ លោកក៏បានចេញចម្រៀងមួយបទ ដែលមានចំណងជើងថា ឆក់ព្រលឹង ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ក្រោយពីលោកបាត់មុខពីវិថីសិល្បៈមួយរយៈ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្ររំភើបទៀតនោះ ខ្មែរមួយជីវិត បានបង្ហោះរូបភាពជាមួយនឹងតារាចម្រៀងល្បីៗជាច្រើននាក់ ថែមទាំងសរសេរខេបសិនសួរហ្វេនថា 

 Khmer1Jivit
 Khmer1Jivit

បន្ទាប់ពីបង្ហោះរូបភាពភ្ជាប់ជាមួយសារបែបនេះហើយ មានហ្វេនៗជាច្រើន នាំគ្នាចូលខមិនគ្រប់ៗគ្នាថា ពួកគេគាំទ្រ បើសិនជាតារារ៉េបទាំងនេះ ចាប់ដៃគ្នាសហការចេញចម្រៀងមួយបទនោះ ប្រាកដណាស់ថា អស្ចារ្យ គ្មានពាក្យថ្លែងនោះទេ៕

 Khmer1Jivit

ប្រភព៖ Khmer1Jivit Official

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]