កូរ៉េ៖ ប្រិយមិត្តដែលនិយមគាំទ្រតារាចម្រៀងកូរ៉េ ច្បាស់ជាដឹងហើយថា តារាចម្រៀងស្រី CL ដែលជាសមាជិកក្រុម 2NE1 គឺមានទំនាក់ទំនងជិតស្និតជាមួយនឹង G-Dragon ដែលជាមេក្រុម Big Bang ដោយពួកគេធ្លាប់ស្ថិតនៅក្រោមដំបូលផលិតកម្មតែមួយ។

CL 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មួយរយៈក្រោយនេះ គេមិនដែលឃើញ CL និង G-Dragon បង្ហាញវត្តមានជាមួយគ្នា ដូចកាលពីមុននោះឡើយ ធ្វើឲ្យហ្វេននឹកមិត្តភាពពួកគេទាំង២ជាខ្លាំង។ ថ្មីៗនេះ ស្រាប់តែ ​CL បានបង្ហោះរូបជាមួយ G-Dragon ព្រមទាំង Psy និង មានទាំងតារាសម្ដែងប្រុស Lee Soo Hyuk ទៀតផង។

G-Dragon និង CL

នៅក្នុងនោះ តារាកូរ៉េទាំងនេះ បានអង្គុយនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលមើលទៅវាដូចជាការជួបជុំមួយដែលបង្ហាញថា ទំនាក់ទំនងមិត្តភាពរបស់ពួកគេនៅតែជិតស្និត បើទោះបីជាពួកគេខានបានជួបគ្នាយូរ មិនដែលបង្ហាញយ៉ាងណាក៏ដោយ ដែលវាធ្វើឲ្យហ្វេនៗរំភើបជាខ្លាំង៕

G-Dragon និង CL

ប្រភព៖ allkpop

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]