កម្សាន្ត៖​ កាលពីម្សិលមិញនេះ Engfa ដែលជាបវរកញ្ញា Miss Grand Thailand 2022 បានបង្ហាញវត្តមាននៅ ផ្សារទំនើបអ៉ីអនម៉លទី៣ ក្នុងកម្មវិធី Lakamo។ ជាពិសេស នាងមានការភ្ញាក់ផ្អើលជាខ្លាំង ដែលមិននឹកស្មានថាមានអ្នកគាំទ្រមកមើលច្រើនយ៉ាងនេះ។

Engfa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មានមហាជន និង អ្នកគាំទ្រជាច្រើនបានទៅទស្សនា​ Engfa នៅក្នុងកម្មវិធីកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដែលនៅក្នុងនោះក៏មានវត្តមានរបស់ បវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ល្អហួស ដែលជាម្ចាស់ជ័យលាភី បវរកញ្ញា យុវតី Miss Pre-Teen Cambodia ផងដែរ។

Engfa

មិនតែប៉ុណ្ណោះ នៅពេល Engfa ចុះពីលើយន្ដហោះភ្លាម គឺមានវត្តមានអ្នកគាំទ្រយ៉ាងច្រើនកុះករឈរចាំទទួលបវរកញ្ញារូបនេះ ដែលវាពិតជាធ្វើឲ្យនាងរំភើបចិត្តជាខ្លាំង ចំពោះក្ដីស្រឡាញ់របស់ហ្វេនកម្ពុជា៕

សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោម៖

https://www.facebook.com/reel/1035043614212380

អ្នកគាំទ្រ
អ្នកគាំទ្រ
អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]