កូរ៉េខាងត្បូង៖ នៅលើទំព័រផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រី Jennie សមាជិកក្រុម BLACKPINK បានបង្ហោះរូបថតជាបន្តបន្ទាប់ នៅអាងហែលទឹក ដែលពោរពេញដោយភាពរីករាយ ទៅនឹងពេលវេលាសម្រាកកាយ បន្ទាប់ពីការសម្តែងជាច្រើនថ្ងៃ នៅក្នុងដំណើរទេសចរណ៍ពិភពលោក Born Pink ។

តាមរយៈរូបភាពទាំងនោះ តារាចម្រៀងស្រី Jennie ចេញមកជាមួយនឹងឈុត ពាក់អាវពណ៌ខ្មៅ បង្ហាញមុខទទេ គ្មានការតុបតែងអ្វីទាំងអស់ ដែលការបង្ហាញមួយនេះ បានធ្វើឲ្យ អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិសរសើរពី សម្រស់ស្អាតបែបធម្មជាតិរបស់នាង ដោយគ្មានការតុបតែងខ្លួន ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការបង្ហោះកម្រង​រូបភាព​ទាំងនេះ​ នៅលើបណ្ដាញសង្គម រូបភាពរបស់នាង ទទួល​បាន​អ្នក​ចូល​ចិត្ត​រហូតជិត ៦ លាន​នាក់ និង​មាន​មតិ​ជា​ច្រើន បានកោតសរសើរជាបន្តបន្ទាប់ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Jennie
Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]