កូរ៉េ៖ ថ្មីៗនេះ រឿងភាគកូរ៉េ Moving កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ដោយសារតែសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍ប្លែកភ្នែក។ ជាពិសេស គេចាប់អារម្មណ៍ទៅលើតួឯកប្រុស ដែលសម្ដែងដោយតារាសម្ដែងប្រុសម្នាក់ឈ្មោះថា Lee Jung Ha ដែលគេឃើញថា លោកមានរូបរាងមានសាច់ជាងគេមុនក្នុងរឿងនេះ។
តាមប្រភពពីកូរ៉េបានទម្លាយថា តារាប្រុសរូបនេះ បានលះបង់រូបសម្រស់ខ្លួនឯង ដើម្បីសម្ដែងឲ្យសមជាមួយនឹងអត្តចរិតលក្ខណៈរបស់តួអង្គ Kim Bong Seok។ ទន្ទឹមនឹងនោះ Jung Ha បានឡើងដល់ទៅ ៣០គីឡូក្រាម ដើម្បីលេងរឿងមួយនេះ ដែលបង្ហាញពីការលះបង់យ៉ាងមហិមាចំពោះអាជីពរបស់លោក។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រកោតសរសើរនោះ យើងដឹងស្រាប់ហើយថា កូរ៉េ គិតគូរទៅលើរូបរាងខ្លាំងណាស់ មិនងាយឲ្យខ្លួនឡើងទម្ងន់នោះទេ ពិសេស គឺពួកគេតែងតែសម្រក់ទម្ងន់ដើម្បីឲ្យរូបរាងស្អាត ប៉ុន្ដែ Lee Jung Ha ហ៊ានតំឡើងគីឡូរបស់ខ្លួន ដោយមិនខ្លាចនឹងពិបាកក្នុងការសម្រកវិញសោះ។
លើសពីនោះ តារាប្រុសវ័យ២៥ឆ្នាំរូបនេះ បានបង្ហាញអារម្មណ៍រីករាយរបស់ខ្លួនក្នុងការឡើងទម្ងន់សម្រាប់សម្ដែងលើកនេះ ព្រោះលោកអាចបរិភោគអាហារបានតាមចិត្ត និង លោកបានបង្ហាញពីទេពកោសល្យរបស់ខ្លួន៕
ប្រភព៖ កូរ៉េ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]