យល់ដឹង៖ ជាធម្មតា រាប់អានគ្នាជាមិត្តភក្តិ គឺតែងតែមានពេលខ្លះគឺ មិត្តអ្នកចង់ខ្ចីប្រាក់អ្នក ហើយអ្នកគិតតថាគេជាមនុស្សដែលអ្នកទុកចិត្តទើបអ្នកឲ្យគេខ្ចីប្រាក់។ តែយ៉ាងណាមិញ ពេលខ្ចីហើយ កន្លងផុតទៅយូរហើយ គេក៏នៅតែមិនទាន់សងស្របពេលអ្នកក៏ត្រូវការប្រាក់ដែរ ដូច្នេះអ្នកប្រហែលកំពុងគិតថាតើគួរទារប្រាក់ដែលគេជំពាក់បែបណាទៅ ដែលមិនធ្វើឲ្យគេថ្នាំងថ្នាក់ចិត្តរហូតមិត្តភាពបែកបាក់។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាវិធីសាស្ត្រជួយឲ្យអ្នកទារប្រាក់ពីមិត្តរបស់អ្នកបានជោគជ័យ៖

១. កុំនិយាយទ្រគោះទ្របោក

ហាមដាច់ខាតមិនត្រូវនិយាយជាមួយគេបែបទ្រគោះទ្របោក ឬក៏ចង់រករឿងឈ្លោះជាមួយគេដោយសារតែគេជំពាក់ប្រាក់របស់អ្នកនោះឡើយ។ ការធ្វើបែបនេះគឺអាចធ្វើឲ្យមិត្តភាពបែកបាក់បានយ៉ាងងាយ។

២. ឲ្យតម្រុយថាអ្នកត្រូវការប្រាក់

គ្មានអ្នកណាចង់ទារប្រាក់ពីមិត្តចំៗនោះទេ ដូច្នេះអ្នកត្រូវចេះប្រើវិធីសាស្ត្របង្វែងវិញ ជំនួសឲ្យការទារត្រង់ៗពីប្រាក់ដែលគេជំពាក់អ្នក អ្នកអាចបង្ហើបឬត្អូញត្អែរថាមួយរយៈនេះអ្នកមិនអាចទៅណាមកណាជាមួយគេបានទេ ព្រោះអ្នកមិនសូវមានប្រាក់។បើសិនមិត្តអ្នកពូកែសង្កេត និងរវៀស គេប្រាកដជាដឹងហើយថាអ្នកចង់ទារប្រាក់ពីគេ។

៣. សរសេរសារសុំប្រាក់មកវិញ(យ៉ាងគួរសមបំផុត)

ការនិយាយចំៗគឺជារឿងពិបាកខ្លាំងណាស់ ហេតុដូច្នេះបើសិនជាគេនៅតែមិនទាន់សងប្រាក់មកអ្នក សូមប្រើប្រាស់វិធីផ្សេងដូចជា ផ្ញើសារទៅឬអ៊ីម៉េលទៅ តែគួរប្រើភាសាទន់ភ្លន់ ប្រាប់ពីហេតុផលដែលអ្នកត្រូវការប្រាក់ត្រឡប់មកវិញ។

រូបភាពតំណាង

៤. ចេះបត់បែនតាមកាលៈទេសៈ

ជួនកាល ប្រាក់ដែលគេខ្ចីអ្នកគឺមានចំនួនច្រើន រហូតគេមិនទាន់សន្សំគ្រប់ ទើបត្រូវការប្រើពេលវេលាយូរដើម្បីសង។ ក្នុងន័យនេះ អ្នកត្រូវបើកចិត្តនិយាយជាមួយគេនិងប្រាប់គេថា ឲ្យគេសងរំដោះអ្នកម្ដងបន្តិចៗក៏បាន។

៥. យកលេសត្រូវការបន្ទាន់

បើសិនជាអ្នកចង់ឲ្យគេឆាប់សងមកកាន់អ្នក សូមប្រើប្រាស់ហេតុផលមួយគឺអ្នកត្រូវការវាបន្ទាន់ និងបើកចិត្តនិយាយជាមួយគេតែម្ដង ដូច្នេះមិត្តរបស់អ្នកអាចនឹងដឹងពីទុក្ខរបស់អ្នកនិងសងប្រាក់នោះត្រឡប់មកវិញ។

រូបភាពតំណាង

៦. ឲ្យមិត្តអ្នកជួយចេញឲ្យអ្នក

វិធីសាស្ត្រនេះគឺជាវិធីមួយដែលបានផលសឹងតែគ្រប់ស្ថានការណ៍ គឺពេលទៅទិញអ្វីមួយជាមួយមិត្តរបស់អ្នក អ្នកត្រូវស្នើសុំឲ្យគេចេញឲ្យអ្នក ព្រោះអ្នកគ្មានប្រាក់ជាប់ខ្លួនទេ។

៧. ប្រាប់ឪពុកម្ដាយរបស់គេ

នេះជាវិធីដោះស្រាយចុងក្រោយបង្អស់បើសិនអ្នកពិតជាអស់លទ្ធភាពក្នុងការទារប្រាក់ពីគេមែន។ បើចំនួនទឹកប្រាក់នោះគឺច្រើនរហូតអ្នកមិនអាចលើកលែងឲ្យបាន អ្នកគួរប្រាប់រឿងនេះទៅកាន់ឪពុកម្ដាយរបស់គេ ដូច្នេះឪពុកម្ដាយគេអាចនឹងយករឿងនេះទៅប្រាប់គេ។ តែអ្នកក៏ត្រូវត្រៀមខ្លួនផងដែរ ព្រោះវិធីនេះអាចធ្វើឲ្យបាត់បង់មិត្តភាពបានយ៉ាងងាយ៕  

រូបភាពតំណាង

ប្រភព៖: savethestudent

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]