កូរ៉េខាងត្បូង៖ តារាស្រី Rosé សមាជិកក្រុម BLACKPINK បានចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយ ផលិតផលគ្រឿងសម្អាងមួយ ដែលបានបង្ហាញសម្រស់ ដ៏មានភាពទាក់ទាញនៅក្នុងសម្លៀកបំពាក់ពណ៌ស​ ត្រូវបានមហាជនកោតសរសើរជាច្រើន ចំពោះរូបភាពថ្មីរបស់តារាស្រីរូបនេះ។

នៅក្នុងព្រឹត្តិការណ៍នោះ តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ ត្រូវបានគេនិយាយថានាងបានគ្រងលើរ៉ូបមួយនេះ ដែលនាងបានស្លៀកបញ្ចេញសាច់ស្មាយ៉ាងស៊ិចស៊ី បានជួយលើកសម្រស់របស់នាងទាក់ទាញថែមមួយកម្រិតទៀត ជាមួយរូបរាងស្លីម គួបផ្សំនឹងចង្កេះមួយក្តាប់ ធ្វើឱ្យអ្នកគាំទ្របានលាត់មាត់ ថាតារាស្រីរូបនេះមានសម្រស់ស្រស់ស្អាតដូចទេពអប្សរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទម្រង់មុខស្រស់ស្អាត និងមានមន្តស្នេហ៍ របស់តារាស្រីរូបនេះ ត្រូវបានទទួលមតិវិជ្ជមានជាច្រើន នៃសម្រស់ ក៏ដូចជារូបរាងរបស់នាងឡើងវិញ បន្ទាប់ពីទទួលបានរងការរិះគន់ម្តងហើយ ម្តងទៀតចំពោះការបាត់បង់សម្រស់របស់នាង ដោយសារតែការស្គមស្គាំងស្រកទម្ងន់៕

សូមទស្សនារូបភាពខាងក្រោម៖

Rosé 
Rosé 
Rosé 
Rosé ក្នុងឈុតពណ៌ស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]