យល់ដឹង៖ នារីៗនិងបុរសៗដែលរៀបការរួច តែងតែប្រាថ្នាគ្រួសារមួយដ៏មានក្ដីសុខនិងកក់ក្ដៅ ដោយទទួលបានការស្រលាញ់ទាំងពីឪពុកម្ដាយខ្លួនឯង និងឪពុកម្ដាយក្មេក ជាពិសេសគឺនារីដែលចង់ឲ្យខ្លួនឯងចុះសម្រុងជាមួយម្ដាយក្មេក កុំឲ្យដូចក្នុងរឿងភាគមួយចំនួនដែលម្ដាយក្មេកធ្វើបាបនិងប្រកាន់ចិត្តខឹងស្អប់កូនប្រសាស្រី។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើសិនជាអ្នកកំពុងបារម្ភខ្លាចម្ដាយឪពុកក្មេកមិនស្រលាញ់ចូលចិត្តអ្នក សាកល្បងអានគន្លឹះទាំង១០ចំណុចខាងក្រោមនេះដើម្បីរឹតបន្តឹងទំនាក់ទំនងជាមួយម្ដាយឪពុកក្មេក៖

១. ស្រលាញ់និងគោរពគូដណ្ដឹង ឬស្វាមី/ភរិយា របស់អ្នក

ប្រាកដណាស់ ម្ដាយនិងឪពុកក្មេករបស់ពិតជាស្រលាញ់កូនប្រុសឬកូនស្រីរបស់ពួកគាត់ណាស់ និងមិនចង់ឃើញកូនរបស់គាត់ត្រូវអ្នករិះគន់ ឬមិនផ្ដល់ការគោរពឡើយ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺហាមដាច់ខាតកុំរិះគន់ឬសើចចម្អក គូដណ្ដឹងឬស្វាមី/ភរិយា របស់អ្នកនៅនឹងមុខពួកគាត់។

២. ស្លៀកពាក់ឲ្យស្អាតបាតនិងរមទម្យ

ឪពុកម្ដាយក្មេកខ្លះ ធំធាត់ឡើងជាមួយផ្នត់គំនិតរាងបុរាណបន្តិច និងមិនសូវជាគាប់ភ្នែកទេបើអនាគតកូនប្រសាស្រី ឬកូនប្រសាប្រុស របស់គាត់ស្លៀកពាក់មិនគាប់ភ្នែក មិនទៅតាមប្រពៃណី មិនបិទឲ្យជិត ឯសម្រាប់នារីវិញគឺ ហាមស្លៀកពាក់ស៊ិចស៊ីបញ្ចេញលើបញ្ចេញក្រោមរាល់ពេលអ្នកទៅចួបឪពុកម្ដាយក្មេក។

រូបភាពតំណាង

៣. ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគាត់

ជាធម្មតា មនុស្សដែលចូលចិត្តអ្វីមួយតែងតែចង់និយាយចង់ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដែលចូលចិត្តអ្វីមួយនោះដែរ។ ក្នុងចំណុចនេះ អ្នកត្រូវស្វែងយល់ថាឪពុកម្ដាយក្មេកចូលចិត្តធ្វើអ្វីជាងគេ? បើឪពុកម្ដាយក្មេកចូលចិត្តដាំផ្កាឬធ្វើសួន រៀនស្វែងយល់ពីរបៀបថែទាំផ្កានិងសួនច្បារ នោះឪពុកម្ដាយក្មេកអ្នកប្រាកដជាចូលចិត្តនិយាយជាមួយអ្នកមិនខាន។

៤. ចំណាយពេលជាមួយពួកគាត់ឲ្យបានច្រើន

អ្នកមិនចាំបាច់ទៅសួរសុខទុក្ខម្ដាយឪពុកក្មេករបស់អ្នក ទាល់តែទៅជាមួយគូដណ្ដឹងឬស្វាមី/ភរិយារបស់អ្នកទេ។ អ្នកគួរតែរកពេលទៅលេងពួកគាត់ជារឿយៗ តែម្នាក់ឯង ដូច្នេះអ្នកមុខជាអាចចំណាយពេលនិយាយប្រាស្រ័យទាក់ទងជាមួយពួកគាត់កាន់តែបានច្រើន និងស្វែងយល់ពីគាត់កាន់តែច្រើន។

រូបភាពតំណាង

៥. ចំណាប់ខាងកិច្ចការផ្ទះ

សម័យនេះហើយ បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នា ក្រោយរៀបការ ឬអំឡុងពេលរស់នៅជាមួយគ្នាជាគូដណ្ដឹង គឺទាំងអ្នកនិងដៃគូអាចនឹងជួយគ្នាធ្វើអាហារ ឬធ្វើការងារផ្ទះផ្សេងទៀត ឬជួនកាលអ្នកមិនចេះធ្វើអាហារទេ ទុកឲ្យដៃគូអ្នកជាអ្នកធ្វើ។

កត្តានេះអាចប្រើបានតែនៅជាមួយដៃគូរបស់អ្នកប៉ុណ្ណោះ បើសិនជាអ្នកទៅលេងផ្ទះម្ដាយឪពុកក្មេក អ្នកត្រូវចំអិនអាហារបញ្ចេញថ្វីដៃដោយខ្លួនឯង និងធ្វើការងារផ្ទះមួយចំនួនទៀតដូចជាលាងចាន ឬ បោសផ្ទះជាដើម ដើម្បីបង្ហាញឲ្យម្ដាយឪពុកក្មេកដឹងថាអ្នកចំណាប់ខាងការងារផ្ទះណាស់ អាចជួយសម្រាលបន្ទុកដៃគូរបស់អ្នកបាន៕

រូបភាពតំណាង

ប្រភព៖: marthastewart

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]