កម្សាន្ត៖ កាលពីពេលថ្មីៗនេះ មានតារាកូរ៉េល្បីៗជាច្រើនបានចូលរួមកម្មវិធីមួយរបស់ Dior ដែលមានឈ្មោះថា Lady Dior ដោយម្នាក់ៗតែងខ្លួនស្រស់ស្អាត សង្ហាៗគួរឲ្យចាប់អារម្មណ៍។ តារាស្រីដែលធ្វើឲ្យអ្នកកាសែតចាប់អារម្មណ៍ជាងគេនោះគឺ Han Sohee តុបតែងខ្លួនប្លែកភ្នែកតែម្ដង។
ជាមួយនឹងការបង្ហាញខ្លួនក្នុងកម្មវិធីលើកនេះ Han Sohee លេងស្ទាយ៍បែបកាចៗ ផាត់មុខស៊ិចស៊ី ផាត់ភ្នែកពណ៌ខ្មៅ ខុសពីរាល់ដងដាច់។ មិនតែប៉ុណ្ណោះ តារាសម្ដែងស្រីរូបនេះ ស្លៀកខោខាប៊យ និង អាវពណ៌ស ដាក់ក្រវ៉ាត់កពណ៌ខ្មៅ បង្ហាញភាពទាក់ទាញមែនទែន។
ជាពិសេស អ្នកគាំទ្រសង្កេតឃើញថា នេះជាលើកដំបូងហើយ ដែលពួកគេឃើញតារាស្រីរូបនេះ តែងខ្លួនបែបសង្ហាៗ មិនគ្រងរ៉ូបដូចកម្មវិធីរាល់ដង។ លើសពីនោះ មហាជននាំគ្នាសរសើរថា លើកនេះ Han Sohee ហាក់ដូចជាបញ្ចេញអត្តចរិតពិតរបស់ខ្លួន តាមរយៈការតែងខ្លួនបែបនេះ៕
ប្រភព៖ xeesoxee
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]