ថៃ៖​ ជាការពិតណាស់​ ប្រិយមិត្តដែលនិយមចូលចិត្តតារាសម្ដែងស្រី Mai Davikah ប្រាកដជាឃើញស្រាប់ហើយថា មួយរយៈក្រោយនេះ រូបនាងហាក់ដូចជាស្រកទម្ងន់ប្លែក។ ទន្ទឹមនឹងនោះ រូបរាងរបស់នាងបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភអំពីសុខភាពរបស់នាងជាខ្លាំង បើទោះបីជានាងនិយាយថា ខ្លួនសុខភាពល្អធម្មតាយ៉ាងណាក៏ដោយ។

Mai Davikah
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ​ បានចេញមុខទម្លាយពី មូលហេតុដែលធ្វើឲ្យនាង ប្រែប្រួល រូបរាងទៅជា ស្គមស្គាំងខ្លាំងថា មិនមែនមកពីចង់ថែរាង ឬចង់ត្រូវតាមស្ដង់ដាតារាបង្ហាញម៉ូតនោះទេ។ ប៉ុន្ដែ គឺនាងត្រូវសម្ដែងជាតួឯកស្រីដែលមានរូបរាងស្គម ជាមនុស្សពិបាកចិត្ត ទើបនាងខំព្យាយាមបន្ថយទម្ងន់ខ្លួនដើម្បីតែសម្ដែងរឿងប៉ុណ្ណោះ។

Mai Daviah

ជាពិសេស Mai បានអរគុណចំពោះអ្នកគាំទ្រដែលបង្ហាញពីក្ដីបារម្ភទៅកាន់សុខភាពនាង ដែលនាងសន្យាថា ខ្លួននឹងត្រឡប់មកពេញសាច់ពេញឈាមវិញ ក្រោយចប់ការថតរឿងមួយនេះហើយ។ មិនតែប៉ុណ្ណោះ ក្រោយពីនាងនិយាយបកស្រាយពីមូលហេតុហើយ អ្នកគាំទ្រនាំគ្នាសរសើរអំពីការលះបង់របស់ Mai ជាខ្លាំង៕

Mai Davikah

ប្រភព៖ davikah

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]