បរទេស៖ កាលពីថ្មីៗនេះ កន្លងទៅនេះ ពីកម្មវិធី Free Doctor របស់ tvN បានបង្ហាញពីផលប័ត្រវិនិយោគអចលនទ្រព្យបរទេសមួយចំនួនរបស់តារាកូរ៉េ ដែលនៅក្នុងនោះ ក៏មានតារាសម្ដែងប្រុស លោក Song Joong Ki ដែលត្រូវបានលើកឡើង ផងដែរ។
តាមរយៈនេះ ខាងពិធីករបានបង្ហើបថា លោក Song Joong Ki វិនិយោគលើអចលនទ្រព្យជាច្រើន និងបានលើកឡើងយ៉ាងដូច្នេះថា លោក Song Joong Ki កំពុងរស់នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលជាស្រុកកំណើតរបស់ប្រពន្ធខ្លួន បន្ទាប់ពីសម្រាលកូនក្នុងខែមិថុនា។ លោក Song Joong Ki មានអចលនទ្រព្យ មានផ្ទះនៅទីក្រុងសេអ៊ូល រ៉ូម និងហាវ៉ៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ខាងអ្នកជំនាញផ្នែកអចលនទ្រព្យ ក៏បានពណ៌នាអំពីអាផាតមិន នៅហាវ៉ៃរបស់ Song Joong Ki ដែលមានទីតាំងនៅតំបន់លំនៅដ្ឋានទាន់សម័យ។ ជាពិសេស ក៏មានការបង្ហើបពីតម្លៃចំពោះ ហាវ៉ៃដែលមានតម្លៃអចលនទ្រព្យខ្ពស់ជាងមធ្យមភាគ នៅសហរដ្ឋអាមេរិក។ ហើយ លោក Song Joong Ki បានទិញផ្ទះល្វែងក្នុងខែធ្នូ ឆ្នាំ ២០១៩ ក្នុងតម្លៃ ២.២៨ លានដុល្លារអាមេរិក ប្រហែលស្មើនឹង ២.៧៧ ពាន់លានវ៉ុន តាមអត្រាប្តូរប្រាក់នៅពេលនោះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]