កម្សាន្ត៖​ ជាការពិតណាស់ ប្រិយមិត្តដែលជាអ្នកគាំទ្រតារា Kpop ច្បាស់ជាដឹងហើយថា សមាជិកក្រុម BTS និង Blackpink សុទ្ធតែជាកំពូលតារាប្រុស និង តារាស្រីឯក កេរ្តិ៍ឈ្មោះល្បីល្បាញស្មើដៃគ្នា ប្រៀបដូចជា King និង Queen អញ្ចឹងដែរ ដោយឡែកពួកគេគឺមិនងាយនឹងមានវត្តមាននៅកន្លែងតែមួយនោះទេ។

 BTS
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើទោះបីជាពួកគេចូលរួមក្នុងកម្មវិធីតែមួយ ក៏សមាជិកក្រុមទាំងពីរ មិនដែលទាំងមើលមុខគ្នាផង គេជឿថា ខ្លាចមានពាក្យចចាមអារាមផ្សេងៗ។ ប៉ុន្ដែមួយរយៈក្រោយនេះ គេសង្កេតឃើញថា សមាជិក BTS និង Blackpink តែងតែមានកម្មវិធីនៅក្នុងកន្លែងតែមួយញឹកជាងមុន។

Blackpink 

ជាពិសេស ថ្មីៗនេះ ហ្វេនៗដែលលេងបណ្ដាញសង្គមមានអារម្មណ៍រំភើបជាខ្លាំង ក្រោយពីបានឃើញ Jisoo និង Taehyung អង្គុយរួមតុអាហារជាមួយគ្នា ពោលគឺអង្គុយទាល់មុខគ្នាតែម្ដង។ តាមរយៈសកម្មភាពបែបនេះ អ្នកគាំទ្រសង្ឃឹមថា នឹងឃើញមិត្តភាពរបស់ពួកគេក្នុងពេលឆាប់ៗនេះ។

Jisoo និង Taehyung

លើសពីនោះ Jisoo និង Taehyung ធ្លាប់បានធ្វើជាពិធីករពិធីការនីរួមគ្នានៅក្នុងកម្មវិធីកូរ៉េកាលពី៦ឆ្នាំមុន ដែលនេះជាលើកទី១ហើយដែលគេឃើញអ្នកទាំង២ជួបគ្នាម្ដងទៀត៕

Jisoo និង Taehyung

ប្រភព៖ Jíchü Wèllèr

Jisoo និង Taehyung
Jisoo និង Taehyung
Jisoo និង Taehyung
Jisoo និង Taehyung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]