កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងហើយថា តារាស្រី សេង សុឃីម ដែលមានសម្រស់ស្រស់ស្អាត នារីក្រមុំៗសុំខ្មាស់ នាងបានរកឃើញបុរសល្អម្នាក់មកស្អំបេះដូងធ្វើឲ្យនាងមានក្ដីសុខ។ ប៉ុន្ដែមួយរយៈក្រោយនេះ រូបនាងតែងតែបង្ហោះសារក្រៀមក្រំយំសោក ហាក់ដូចជាបង្ហាញថា ជីវិតនាងមិនសប្បាយដូចអ្វីដែលយើងគិត។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ សុឃីម បានបង្ហោះរូបខ្លួនពពោះ ដែលមើលទៅដូចជិតគ្រប់ខែហើយ អមជាមួយសារបង្ហោះគួរឲ្យព្រួយបារម្ភទៀតផង។ ដោយនៅក្នុងនោះ អ្នកម្ដាយវ័យក្មេងរូបនេះ បានរៀបរាប់ថា ការមើលងាយ ការជេរស្តី ការជាន់ពន្លិចវាធ្វើឱ្យនាងឈឺចាប់ខ្លាំងតែមួយភ្លែតទេ តែវាធ្វើឱ្យនាងរឹងមាំកាន់តែខ្លាំងអស់មួយជីវិត។
ទន្ទឹមនឹងនោះ តារាស្រីរូបនេះ មិនបានបញ្ជាក់ទេថា នាងពពោះជាមួយកូនក្នុងផ្ទៃមែនឬក៏អត់ ហើយក៏មានមតិចូលខមិនខ្លះនិយាយថា នោះជារូបភាពកាត់ត។ ទោះបីជាយ៉ាងណាក៏ដោយ មានមតិលើកទឹកចិត្តពីអ្នកគាំទ្រជាច្រើន ប្រាប់ឲ្យនាងរឹងមាំឡើង៕
ប្រភព៖ Seng Sokhim
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]