កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៥ ខែកញ្ញាកន្លងទៅនេះ តារាចម្រៀងស្រី Yoona សមាជិកក្រុម SNSD បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងកម្មវិធីបើកហាង នៃម៉ាកគ្រឿងអលង្ការ ដែលនាងធ្វើជាអ្នកតំណាងឲ្យ។

ក្នុងនោះដែរ សម្រស់របស់តារាស្រីរូបនេះ បង្ហាញចេញមកជាមួយនឹងមន្តស្នេហ៍ដ៏ផ្អែមល្ហែម ក៏ដូចជា បានបង្ហាញឲ្យឃើញពីរូបរាងស្រស់ស្អាត ក្នុងឈុតដ៏ទាន់សម័យ ខណៈដែលការចាប់យករូបភាព ពីអ្នកយកព័ត៌មាន គឺសុទ្ធតែមានភាពទាក់ទាញគ្រប់ប្លង់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បន្ទាប់ពីបានទស្សនាហើយនោះ បណ្ដាអ្នកគាំទ្រថ្មីៗជាច្រើន ក៏បានបង្ហាញពីការភ្ញាក់ផ្អើលនឹងសម្រស់របស់ Yoona ជាមួយនឹងរូបរាងកាយដ៏ល្អឥតខ្ចោះ និងមានភាពលេចធ្លោ ក្នុងក្រសែភ្នែកមនុស្សជាច្រើន ដែលអាចធ្វើឲ្យលង់សម្រស់ តាមរយៈរូបភាពរបស់នាងបាន ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yoona 
Yoona
Yoona
Yoona
Yoona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]