ភ្នំពេញ៖ ស្របពេលដែលឱកាសបុណ្យភ្ជុំបិណ្ឌជិតខិតចូលមកដល់ គណៈអភិបាលរាជធានីភ្នំពេញ និងដឹកនាំ គណៈប្រតិភូសាលារាជធានីភ្នំពេញ  គ្រោងចុះសួរសុខទុក្ខកងយោធពល ខេមរភូមិន្ទ ការពារទឹកដីតាមបន្ទាន់ព្រំដែនជួរមុខនៅថ្ងៃខាងមុខនេះ ។

តំបន់គោលដៅចុះសួរសុខទុក្ខរួមមាន កងពលធំអន្តរាគមន៍លេខ​៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាន់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨​ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទទ្ទឹមគ្នានេះ ដើម្បីជាចំណែកមួយចូលរួមផ្ដល់ជាអំណោយ ឧបត្ថម្ភដល់កងយោធពល ខេមរភូមិន្ទ រដ្ឋបាលរាជធានីភ្នំពេញកំពុងអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលិទ្ធភាព និងសទ្ធាជ្រះថ្លា។ ដើម្បីចូលរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែន។

គួរបញ្ជាក់ផងដែលថា ដំណើរសួរទុក្ខនេះនឹងប្រពឹត្តិទៅនៅ សប្ដាហ៍ទី៤​ នៃខែកញ្ញា ឬសប្ដាហ៍ទី១ នៃខែតុលា ឆ្នាំ២០២៣ នាឱកាសបុណ្យភ្ជុំបិណ្ឌ។ រដ្ឋបានរាជធានីភ្នំពេញ ជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌នៃការចែករំលែងរបស់ប្រជាជាតិយើង៕

សូមទស្សនារូបភាពដូចខាងក្រោម៖

រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]