សៀមរាប៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុស Paing Takhon ត្រូវបានប្រទះឃើញរូបមួយសន្លឹក ដែលបានបង្ហោះនៅលើគណនីជាផ្លូវការរបស់លោក លើបណ្តាញសង្គមហ្វេសប៊ុក កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយសម្រស់ក៏ដូចជា ទីកន្លែងដែលតារាសម្តែងរូបនេះបានថត។

អ្វីដែលគេបានដឹងនោះ ទីតាំង នៃរូបថត ដែលបានផ្តិតនោះ គឺលើទឹកដីអង្គរ ដែល បុរសសង្ហារូបនេះ​ បានធ្វើដំណើរ ក្នុងទស្សនកិច្ច ក្នុងប្រទេសកម្ពុជា កាលពីថ្មីៗនេះ ក្នុងការដើរលេងលំហែកាយសម្រាកពីការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទីតាំង ក៏ដូចជាទេសភាព  ត្រូវបានកោតសរសើរជាខ្លាំង លើឈុតដែលតារាប្រុសរូបនេះបានគ្រង ជាឈុតកូនកម្លោះប្រពៃណីខ្មែរ មើលទៅពិតជាសមសួន ថ្លៃថ្នូរ  អ្វីដែលជាពិសេសនោះ យើងមិនអាចបំភ្លេចបាននូវសម្រស់ដ៏ស្រស់សង្ហា របស់តារាប្រុស Paing Takhon ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Paing Takhon
Paing Takhon
Paing Takhon
Paing Takhon លើទឹកដីអង្គរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]