កម្សាន្ត ៖ ដូចប្រិយមិត្តធ្លាប់ដឹងអញ្ចឹង app TrueID Cambodia ជាមិត្តដ៏ល្អសម្រាប់ហ្វេនៗដែលចូលចិត្តមើលរឿងភាគថៃ និយាយភាសាខ្មែរ។ ហើយលើកនេះ TrueID Cambodia បាននាំយក រឿងភាគថ្មីមកទៀតហើយ មានចំណងជើងជាភាសាអង់គ្លេសថា Mission Fan-Possible ឬចំណងជើងជាភាសាខ្មែរថា បេសសកម្មកំពូលហ្វេន ជារឿងដែលប្រមូលផ្ដុំដោយតួល្បីៗដូចជា កម្លោះមុខផ្អែមស្រទន់ NuNew Chawarin, អតីតសមាជិកក្រុមចម្រៀង BNK48 គឺ Mewnich, តារាសម្ដែង និងជា Youtuber ល្បីលោក Tutor Koraphat, តារាសម្ដែងជើងចាស់ មុខកំប្លែង Ya Janya និងតារាថ្មីៗល្បីៗជាច្រើនរូបទៀត។

រឿងនេះ និយាយពីក្រុម​អ្នក​គាំទ្រ (Fandom) ​របស់ ក្រុមចម្រៀង Secret Dream បានសន្យាថា មក​ជួប​ជុំ​គ្នា ​ក្នុង​ថ្ងៃខួប​គម្រប់​ ៥ឆ្នាំ​របស់ Idol ពួកគេ ប៉ុន្តែភ្លាមៗនោះ ហ្វេនម្នាក់នៅក្នុងក្រុម ឈ្មោះ Ninja បានបង្ហាញ​ដំណឹងថា នាងមានជំងឺមហារីកដំណាក់កាលចុងក្រោយ ហើយនឹងមិនបានជួប Idol របស់នាងទៀតនោះទេ​ ទើបហ្វេនៗដទៃទៀតដែលដឹងរឿងនេះ ចាប់ផ្តើមបេសកកម្ម ចាប់ Idol សំណព្វរបស់នាង គឺ Nanai នៃក្រុម Secret Dream ដើម្បីទៅជួប Ninja ឲ្យទាន់ពេលវេលា។ ហើយបេសសកម្មធំៗដទៃទៀត ក៏បានចាប់ផ្ដើមឡើង ក្រោមវត្តមានរបស់ Idol និង ហ្វេនមួយក្រុមនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជ្រាបកាន់តែច្បាស់ថា រឿងនេះ ល្អមើល ជក់ចិត្តប៉ុន្មាននោះ សូមកុំភ្លេចតាមដានទស្សនា រឿង បេសសកម្មកំពូលហ្វេន នេះនៅលើ App TrueID Cambodia ចាប់ពីថ្ងៃទី ៩ ខែ កញ្ញានេះតទៅ។

ដោនឡូត app : Link 

រូបភាព ក្នុងរឿង បេសសកម្មកំពូលហ្វេន
រូបភាព ក្នុងរឿង បេសសកម្មកំពូលហ្វេន
រូបភាព ក្នុងរឿង បេសសកម្មកំពូលហ្វេន
រូបភាព ក្នុងរឿង បេសសកម្មកំពូលហ្វេន
រូបភាព ក្នុងរឿង បេសសកម្មកំពូលហ្វេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]