ស្នេហា៖ ទំនាក់ទំនងស្នេហាអាចមានភាពរកាំរកូសជារឿងធម្មតា ដោយខ្លះគូស្នេហ៍ទាំងពីរសម្រេចចិត្តនៅឆ្ងាយពីគ្នាមួយរយៈ ហើយខ្លះទៀត ស្រលាញ់គ្នាសុខៗ ខាងប្រុសបែរជាមកប្រាប់ខាងស្រីថា "បងចង់នៅម្នាក់ឯង"

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក្យថាចង់នៅម្នាក់ឯងនេះ គឺជាសម្ដីមួយសុំឲ្យដៃគូរក្សាគម្លាតពីគេ ព្រោះគេមិនទាន់ចង់គិតដល់ទំនាក់ទំនងនាពេលនេះ គឺមិនខុសអីពីការសុំផ្អាកទំនាក់ទំនងសិននោះឡើយ។

យ៉ាងណាមិញ នៅពេលសុខៗបុរសជាដៃគូប្រាប់អ្នកថា "បងចង់នៅម្នាក់ឯង" គឺគេមានន័យយ៉ាងដូច្នេះថា៖

១. គេធុញទ្រាន់នឹងអ្នក

បុរសខ្លះមិនសូវចូលចិត្តករិយាមារយាទខ្លះរបស់មនុស្សស្រីជាសង្សារខ្លួននោះទេ ប៉ុន្តែពេលស្រលាញ់គ្នាដំបូងគឺ អាចទ្រាំបិទភ្នែកមើលរំលងបាន ប៉ុន្តែនៅកាលៈទេសៈណាមួយ ពេលទាក់ទងគ្នាយូរទៅគឺ គេបែរជាចាប់ផ្ដើមធុញទ្រាន់នឹងអ្នកទៅវិញ។

រូបភាពតំណាង

២. គេទាក់ទងអ្នកថ្មី

ជួនកាល មូលហេតុដែលគេសុំនៅម្នាក់ឯង គឺមកពីគេទាក់ទងអ្នកថ្មីទៅហើយតែមិនទាន់ចង់ប្រាប់អ្នក ឬក៏មិនហ៊ានប្រាប់អ្នក ព្រោះខ្លាចអ្នកឈឺចាប់ ខ្លាចអ្នកមិនអាចទទួលយកបានថាគេមានអ្នកថ្មី។ គេធ្វើបែបនេះគឺរង់ចាំទាល់តែអ្នកឆ្អែតចិត្តមែនទែន ចង់ឲ្យអ្នកជាអ្នកសុំបែកគេតែម្ដង។

៣. គេមិនស្វែងរកទំនាក់ទំនងស្នេហាទេ

មិនខ្វះទេបុរសដែលដើរចូលទំនាក់ទំនងស្នេហា ជាសង្សាររបស់នារីម្នាក់ហើយ បែរជាកើតចិត្តស្ដាយក្រោយវិញ ព្រោះទើបតែដឹងថានេះមិនមែនជាអ្វីដែលគេត្រូវការ។ បុរសខ្លះចង់នៅម្នាក់ឯង ព្រោះមិនចង់មានទំនាក់ទំនងស្នេហាជាមួយអ្នក តែក៏មិនអាចបែកបាក់ពីអ្នកដែរ គឺគ្រាន់តែចង់មានអ្នកកំដរប៉ុណ្ណោះ។

រូបភាពតំណាង

៤. គេអាចមានបញ្ហាផ្ទាល់ខ្លួន

ធម្មតា ជាសង្សារនឹងគ្នា គឺអ្នកនិងដៃគូតែងតែចែករំលែកអ្វីដែលកើតឡើងក្នុងជីវិតឲ្យគ្នានឹងគ្នាបានស្ដាប់ ប៉ុន្តែនៅក្នុងស្ថានការណ៍ខ្លះ គេមានបញ្ហាផ្ទាល់ខ្លួនដែលមិនអាចប្រាប់អ្នកបាន ទើបជ្រើសរើសសុំផ្អាកទំនាក់ទំនងពីអ្នកដើម្បីទៅដោះស្រាយវា៕  

ប្រភព៖: bodylanguagecentral

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]