ស្នេហា៖ ពិតណាស់ គ្មានមនុស្សណាម្នាក់ល្អឥតខ្ចោះទេនៅលើលោកយើងនេះ តែបើសិនមានចំណុចអាក្រក់ច្រើនជាងចំណុចល្អក៏ជារឿងមួយពិបាកដែរ។ ជាពិសេសគឺបើគិតលើ ទំនាក់ទំនងគូស្នេហ៍ គឺបុរសរឹតតែត្រូវយកចិត្តទុកដាក់ជ្រើសរើសយកដៃគូជានារីណាដែលស័ក្តិសមនឹងខ្លួនឯង ដែលជានារីគាប់ប្រពៃ ចេះគោរពចាស់ទុំ ចេះឱនលំទោន មិនច្រងេងច្រងាង... ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខាងក្រោមនេះជានារីទាំង៨ប្រភេទ ដែលអ្នកមិនគួរយកធ្វើជាគូស្នេហ៍នោះឡើយ៖

១. នារីដែលសម្លឹងឃើញតែប្រាក់

សម្ភារៈនិយមជារឿងមួយធម្មតាទៅហើយ នៅក្នុងសង្គមមួយនេះ ព្រោះមនុស្សម្នាចាប់ផ្ដើមមានជីវភាពធូរធារអាចទិញរបស់របរប្រើប្រាស់ទំនើបៗ ប៉ុន្តែនារីមួយចំនួនតូចសម្ភារៈនិយមជ្រុលពេក រហូតសម្លឹងឃើញតែប្រាក់របស់បុរសជាដៃគូ។ ឲ្យតែមានប្រាក់ឲ្យនាង នាងនឹងញញិមញញែមធ្វើជាស្រលាញ់ធ្វើជាយកចិត្តអ្នក ហើយនាងរំពឹងទុកថាអ្នកត្រូវចំណាយលើគ្រប់យ៉ាងក្នុងជីវិតរបស់នាង។

២. នារីដែលចង់ឈ្នះអ្នកគ្រប់ពេល

ដៃគូស្នេហាដែលនៅជាមួយគ្នាចុះសម្រុងគឺទាល់តែម្ខាងៗមានការយោគយល់ចំពោះគ្នា គឺថយម្នាក់មួយជំហាន ប៉ុន្តែនារីប្រភេទនេះគឺចង់តែឈ្នះអ្នក ប្រឹងរកហេតុផលមកដាក់បន្ទុកគាបសង្កត់អ្នក និងមិនព្រមចាញ់សោះ។ ទោះបីជានាងធ្វើខុសក៏ដោយក៏ពើងទ្រូងនិយាយថាខ្លួនឯងត្រូវជានិច្ចដែរ។

រូបភាពតំណាង

៣. នារីដែលនៅម្ញ៉ិកម្ញ៉ក់ដាក់បុរសដទៃ

វាល្អណាស់ដែលនារីមានភាពរួសរាយរាក់ទាក់ ប៉ុន្តែការរួសរាយរាក់ទាក់ជ្រុលពេក ធ្វើឲ្យមើលទៅដូចជានាងចង់បានមនុស្សប្រុសជុំវិញខ្លួន។ នារីប្រភេទនេះ មានដៃគូហើយតែភ្នែកនៅសម្លឹងមើលមិត្តភក្តិរបស់ដៃគូ ឬមនុស្សប្រុសសង្ហាផ្សេងទៀត។ នាងតែងតែឲ្យភ្នែក ឬញញិមញញែមយកចិត្តយកថ្លើមបុរសដែលពុំមែនជាដៃគូរបស់នាង។

៤. នារីដែលត្រូវការនេះនោះខ្លាំងពេក

ក្នុងភាសាអង់គ្លេសគឺគេហៅថា Needy ដែលនារីប្រភេទនេះតែងចង់បាននេះចង់បាននោះ ចង់ឲ្យអ្នកធ្វើនេះឲ្យនាងធ្វើនោះឲ្យនាង។ បើដើរលេងជាមួយគ្នា ដាច់ខាតត្រូវតែកាន់ដៃ ត្រូវតែផ្ញើសារ ត្រូវតែខលទៅ។ នាងក៏ប្រចែប្រច័ណ្ឌអ្នក រឹតត្បិតបិទសិទ្ធិអ្នក ដែលសូម្បីទៅដើរលេងឯណាក៏ហៅអ្នកមកវិញដែរ។

៥.នារីដែលមិនចេះគោពអ្នកដទៃ

មិនត្រឹមតែជាមួយសង្សារទេ នារីប្រភេទនេះក៏បញ្ចេញកាយវិការឬសម្ដីឈ្លើយដាក់មនុស្សជុំវិញខ្លួន និងមិនចេះគោរពអ្នកដទៃទេ។ នាងតែងតែប្រើសម្ដីអាក្រក់ៗប្រមាថមាក់ងាយ មនុស្សដែលមានឋានៈទាបជាងជាដើម។

រូបភាពតំណាង

៦. នារីដែលពូកែប្រច័ណ្ឌ

 នារីប្រភេទនេះផ្ដាច់ការណាស់ យកតែចិត្តខ្លួនឯង គិតថាខ្លួនឯងត្រូវជានិច្ច ពូកែជាងអ្នកដទៃជានិច្ច និងចូលចិត្តគ្រប់គ្រងជីវិតបុរសជាដៃគូ។ នាងតែងតែប្រច័ណ្ឌហួងហែងខុសរឿង និងតាមដានអ្នកជាខ្លាំង ខ្លាចអ្នកលួចមានស្រីថ្មី។ នាងក៏ឆែកមើលទូរស័ព្ទអ្នក ឬអ្វីគ្រប់យ៉ាងពាក់ព័ន្ធនឹងអ្នកដើម្បីប្រាកដចិត្តថាអ្នកគ្មានអ្នកផ្សេង ដែលទង្វើបែបនេះជាការបំពានលើសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក។

៧. នារីដែលស្ពាយតែគំនិតអវិជ្ជមាន

នាងសម្លឹងមើលគ្រប់យ៉ាងក្នុងលោកដោយភាពអវិជ្ជមាន មិនថាអ្នកព្យាយាមធ្វើអីដល់នាងទេ នាងតែងតែគិតលើភាពអវិជ្ជមានច្រើនជាងវិជ្ជមាន។ មិនទាន់ស្គាល់នរណាម្នាក់ច្បាស់ផង នាងតែងតែគិតអវិជ្ជមានទៅលើគេ និងរិះគន់អ្នកដទៃជុំវិញខ្លួនមិនឈប់ឈរសោះ ហើយមិនថាអ្នកខំធ្វើខ្លួនល្អប៉ុណ្ណា ក៏នាងនៅតែរកចន្លោះរិះគន់អ្នកបានដែរ។ ៨. នារីចូលចិត្តដ្រាម៉ា នារីជំពូកនេះចូលចិត្តរករឿង ចូលចិត្តបង្កើតរឿង និងចេះដឹងរឿងអ្នកដទៃជ្រុលខ្លាំងពេក។ នាងតែងតែនិយាយដើមអ្នកនេះអ្នកនោះមិនឈប់។ នាងតែងតែមានបញ្ហាឲ្យអ្នកដោះស្រាយ នាងមិនស្កប់ស្កល់នឹងជីវិតខ្លួនឯងទេ គឺតែងតែមានបញ្ហានេះនិះជារឿយៗ។ នាងតែងតែចូលចិត្តត្អូញត្អែរ រអ៊ូពីជីវិតរបស់នាង៕

រូបភាពតំណាង

ប្រភព៖: medium

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]