កូរ៉េ៖ ថ្មីៗនេះ តារាចម្រៀងសម្លេងមាស Jeon Jungkook ដែលជាសមាជិកពៅនៃក្រុម BTS បានធ្វើឲ្យមានការចាប់អារម្មណ៍ពេញបណ្ដាញសង្គមតាមរយៈរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន ដែលត្រូវបានក្រុមសារព័ត៌មានថតបាន នៅឯទីក្រុង LA។

បើតាមប្រភពពីសារព័ត៌មានបរទេស Lainey Gossip បានបង្ហាញពីរូបភាពរបស់ Jungkook ដែលលោកកំពុងឈរលេងនៅខាងក្រៅភោជនីយដ្ឋានមួយកន្លែង។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ តារាប្រុសរូបនេះ បានឈរនិយាយគ្នាបណ្ដើរ ជក់បារីបណ្ដើរយ៉ាងសង្ហា។

ចំណែកឯ ការតែងខ្លួនរបស់ម្ចាស់បទ Seven រូបនេះវិញ ពិតជាគួរឲ្យទាក់ទាញមែនទែន ជាមួយនឹងសម្លៀកបំពាក់បែបធំៗ អាវយឺតពណ៌ខ្មៅ ខោក៏ពណ៌ខ្មៅ ព្រមទាំងមានសាក់នៅលើដៃម្ខាងទៀត កាន់បារីជក់ ធ្វើឲ្យ Jungkook កាន់តែមានមន្ដស្នេហ៍បែប Bad Boy ត្រូវចិត្តអ្នកគាំទ្រតែម្ដង៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]