កំពត៖ កាលពីថ្មី ៗ នេះ ពឹងផ្អែក តាមគណនីហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានបញ្ជាក់ ក្នុងការបង្ហោះ ជុំវិញលើបញ្ហា ក្មេងទំនើង មួយរយៈចុងក្រោយនេះ។
ជាក់ស្តែងបើតាមខ្លឹមសារ ធ្វើការបង្ហោះនោះ បានលើកឡើងថា ចាប់ពីយប់ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ២ ទាបភ្លឺ បើប្រទះឃើញ ក្រុមប្អូន ៗ (ក្មេងទំនើង) ដែលមិនចេះសម្រាន្ត និងត្រូវប្រមូលយកមកទុកឲ្យ នៅអធិការដ្ឋាន រហូតដល់ពេលព្រឹកឡើងបានឲ្យឪពុកម្តាយធានាយកទៅលំនៅដ្ឋានវិញ វិធានការណ៏នេះនិងអនុវត្តទាំង ០៩ ក្រុងស្រុក ក្នុងខេត្តកំពត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានបង្ហោះបែបនេះ មានមហាជនជាច្រើន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការបញ្ចេញមតិគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការមួយនេះ ទៅនឹងការបង្រ្កាបក្មេងៗ ទំនើងមួយចំនួន បែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]