កម្សាន្ត៖ បណ្ដាអ្នកគាំទ្រ វិស័យបវរកញ្ញាកម្ពុជា ពិតជាមានមោទកភាពចំពោះកញ្ញា សៃ ហ្វុន ស្ត្រីកែភេទដំបូងគេ ដែលអាចដណ្ដើមបានមកុដលំដាប់រងទី១ ក្នុងកម្មវិធីបវរកញ្ញា Miss Universe Cambodia 2023។
ពិតណាស់ កញ្ញា សៃ ហ្វុន ជាបវរកញ្ញាភេទទី៣ ដែលមានសក្កានុពល និងប្រជាប្រិយភាពបំផុត ក្រោយរូបនាងអាចតំណាងឲ្យកម្ពុជា ចូលប្រកួតក្នុងកម្មវិធី Miss International Queen នៅប្រទេសថៃ កាលពីពាក់កណ្ដាលឆ្នាំ ២០២២ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយរូបនាងអាចជៀតចូល Top កំពូល ១១នាក់ចុងក្រោយគេ។ នេះជាប្រវត្តិសាស្ត្រដំបូងសម្រាប់បវរកញ្ញាភេទទី ៣ ដែលរូបនាងបានលើកមុខមាត់ជូនប្រទេសកម្ពុជាមានឱកាសអាចឈានចូលវគ្គកំពូល។
មហិច្ឆតារបស់បវរកញ្ញារូបនេះ កាន់តែជំរុញទឹកចិត្តឲ្យរូបនាងសម្រេចចិត្ត ឈានជើងចូលប្រកួតក្នុងកម្មវិធី MUC 2023។
ជាលទ្ធផល កាលពីពេលថ្មីៗនេះ រូបនាងបានបំបែកកំណត់ប្រវត្ដិសាស្ត្រថ្មីមួយទៀត សម្រាប់បវរកញ្ញាភេទទី៣កម្ពុជា ដោយរូបនាងអាចដណើមបានមកុដលំដាប់រងទី១ ក្នុងកម្មវិធីបវរកញ្ញា Miss Universe Cambodia 2023៕
សូមទស្សនារូបភាពដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]