កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងទោល Rosé ដែលត្រូវបានស្គាល់ជា សមាជិកក្រុមចម្រៀងនារី BLACKPINK ត្រូវបានគេចែកចាយ រូបភាពជាច្រើនសន្លឹក ដែលបង្ហាញ សាច់សខ្ចី រាងតូចសើ្តង ជាមួយនឹងស្ទាយ៍ សម្លៀកបំពាក់តុបតែងគួរឲ្យចាប់អារម្មណ៍ លេងពណ៌ខ្មៅមួយតួខ្លួន។

ជាក់ស្តែង តាមរយៈរូបភាព ដែលបានបង្ហាញអ្នកគាំទ្រ ជាមួយនឹងសំលៀកបំពាក់ឡូយឆាយយ៉ាងណា ក្នុងកាច់រាងស្ទីលថត សមឥតខ្ចោះជាមួយនឹងរាងតូចស្តើងនោះ ជាមួយនឹងឈុតខ្មៅ យ៉ាងមានទំនុកចិត្តអង់អាច អំណាច ថ្វីត្បិតតារាស្រីរូបនេះ មិនសូវមានសាច់ក៏ដោយ។

ជាពិសេសនោះ Rosé មិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ បង្ហាញខ្លួនក្នុងកម្មវិធីលើកនេះ នាងលេងស្ទាយ៍សម្លៀកបំពាក់ប្លែកភ្នែក៕

ប្រភព៖ rosestartic
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]