យល់ដឹង៖ គ្មានអ្នកណាកើតមកក្នុងលោកដែលចង់កើតមកប្រឈមនឹងជំងឺមហារីកទេ ព្រោះវាជាជំងឺដ៏កាចសាហាវ ដែលមិនទាន់មានថ្នាំណាអាចព្យាបាលឲ្យដាច់នោះឡើយ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺមហារីកមិនអាចបង្ការបាន១០០នោះទេ ហើយក៏មិនមានវ៉ាក់សាំងចាក់ថ្នាំការពារជំងឺមហារីកនេះដែរ តែបើសិនអ្នកចង់កាត់បន្ថយហានិភ័យនៃការកើតជំងឺនោះ គឺអាចធ្វើទម្លាប់៨យ៉ាងទាំងនេះ៖

១. រក្សាទម្ងន់អ្នកឲ្យស្ថិតក្នុងបរិមាណមួយសមរម្យ

ដើម្បីបង្ការជំងឺមហារីក អ្នកត្រូវតែតាមដានទម្ងន់របស់េរាងកាយអ្នកជាប្រចាំ និងកាត់បន្ថយការញ៉ាំស្ករដែលធ្វើឲ្យឡើងទម្ងន់។ បើសិនជាអ្នកធាត់ស្រាប់គឺគួរតែប្រុងប្រយ័ត្នមិនឲ្យឡើងទម្ងន់កាន់តែខ្លាំង ឬសម្រកទម្ងន់ដោយប្រើប្រាស់វិធីសាស្ត្រដ៏មានសុវត្ថិភាពដូចជាផ្ដោតលើទទួលទានអាហារមានជាតិប្រូតេអ៊ីន ជំនួសឲ្យជាតិកាបូអ៊ីដ្រាត។

២. ហាត់ប្រាណជាប្រចាំ

ការហាត់ប្រាណមានអត្ថប្រយោជន៍ខ្លាំងណាស់ដល់រាងកាយ មិនត្រឹមតែជួយឲ្យបេះដូងរបស់អ្នកដើរស្រួល និងមានសុខភាពរាងកាយល្អទេតែក៏ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺនេះផងដែរ។ អ្នកគួរតែចំណាយពេលហាត់ប្រាណឲ្យបានយ៉ាងហោចណាស់៣០នាទីជារៀងរាល់ថ្ងៃ ដូចជាដើរ រត់ត្រឹកៗ ឬជិះកង់ជាដើម។

រូបភាពតំណាង

៣. កុំជាក់បារី ឬប្រើប្រាស់បារីអេឡិចត្រូនិក

បើអ្នកចូលចិត្តជក់បារីទាំងអស់ដែលមានសារធាតុនីកូទីន គួរតែផ្ដាច់ដើម្បីបង្ការជំងឺមហារីក ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សួតរបស់អ្នកទេ តែក៏អាចធ្វើឲ្យអ្នកបង្កើនហានិភ័យនៃការកើតជំងឺនេះផងដែរ។

៤. ញ៉ាំអាហារសម្បូរជីវជាតិ

អ្នកត្រូវជ្រើសរើសយកអាហារណាដែលមានជីវជាតិដើម្បីមកទទួលទាន ដូចជាបន្លែ ផ្លែឈើ និងត្រី តែកាត់បន្ថយការញ៉ាំសាច់មួយចំនួនដូចជាសាច់ក្រហម និងសាច់ក្លាស្សេ។ អ្នកក៏ត្រូវកាត់បន្ថយអាហារមានជាតិខ្លាញ់ផងដែរ។

រូបភាពតំណាង

៥. ផ្ដាច់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង

ការផឹកគ្រឿងស្រវឹងគឺបង្កហានិភ័យនៃការកើតជំងឺមហារីកជាង៦ប្រភេទ ដូច្នេះបើសិនជាអាចផ្ដាច់បាន សូមអ្នកផ្ដាច់គ្រឿងស្រវឹង ឬកាត់បន្ថយការទទួលទានវា។

៦. ការពារស្បែកខ្លួនឯងពីពន្លឺព្រះអាទិត្យ

ការត្រូវពន្លឺព្រះអាទិត្យច្រើនខ្លាំងមកលើស្បែកពេក អាចបណ្ដាលឲ្យអ្នកកើតជំងឺមហារីកស្បែក ដូច្នេះមុនពេលចេញទៅខាងក្រៅ សូមកុំភ្លេចលាបឡេការពារកម្ដៅថ្ងៃ និងហាមចេញទៅស្រូបកម្ដៅថ្ងៃអំឡុងតែម៉ោង ១០ ព្រឹក រហូតដល់ម៉ោង៤ល្ងាចព្រោះជាពេលដែលថ្ងៃកំពុងពេញកម្ដៅខ្លាំង។នៅពេលចេញទៅក្រៅ សូមស្លៀកពាក់ឲ្យបានជិតៗ ដូចជាអាវដៃវែងនិងខោវែង ដោយមានពាក់មួកផង។

រូបភាពតំណាង

៧. ការពារខ្លួនឯងពីជំងឺឆ្លងតាមការរួមភេទ

ជំងឺឆ្លងពីការរួមភេទដូចជា HPV និង HIV អាចនឹងបង្កជាជំងឺមហារីកប្រភេទខុសៗគ្នា ដូច្នេះមុនពេលរួមភេទជាមួយដៃគូ សូមការពារខ្លួនឯងជានិច្ច និង ចាក់វ៉ាក់សាំងការពារជំងឺ HPV តាំងពីក្មេងជាដើម។

៨. ទៅធ្វើតេស្តស្វែងរកជំងឺមហារីក

អ្នកគួរតែទៅធ្វើតេស្តស្វែងរកជំងឺមហារីកបើសិនជាសង្ស័យនូវប្រការណាមួយ ដោយជំងឺមហារីកខ្លះអាចមានឱកាសព្យាបាលជាបើសិនជាព្យាបាលទាន់ពេលវេលា៕  

ប្រភព៖: siteman

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]