កម្សាន្ត៖ អាចនិយាយបានថា តារាសម្ដែងលោក Song Joong Ki និងភរិយា Katy Louise Saunders កំពុងមានអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះ ខណៈដែល ពួកគេបានចែករំលែក ពីសុភមង្គលនៃការស្វាគមន៍កូនប្រុសដំបូងរបស់ខ្លួន កាលពីខែមិថុនាកន្លងទៅ ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅក្នុង​អំឡុង​ពេល​នេះដែរ ក៏ត្រូវបានគេដឹងថា លោក Song Joong Ki ក៏​ស្ទើរតែ​ផ្អាក​ការងារ​ទាំងអស់ ​ដើម្បី​​ប្រពន្ធ​និងកូន។ ជាពិសេស ខាងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ថែមទាំងបានលើកឡើងថា Katy Louise Saunders កំពុងរស់នៅក្នុងជីវិតដ៏ស្រស់បំព្រង បន្ទាប់ពីបានផ្តល់កំណើតកូនប្រុសមួយហើយចាប់តាំងពីរៀបការមក លោក Song Joong Ki ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រពន្ធ​និងកូន ព្រមទាំងរៀបចំឱ្យពួកគេទាំងពីរ មានជីវីតរស់នៅយ៉ាងល្អ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីភរិយារបស់តារាប្រុសរូបនេះ មានផ្ទៃពោះ រូបលោកបានផ្តល់ឱ្យប្រពន្ធនូវជីវិតដ៏ប្រណីតបំផុត តាមដែលអាចធ្វើទៅបាន ខណៈគេបានដឹងថា ភរិយារបស់តារាប្រុសរូបនេះ ធ្លាប់ដើរទិញខោអាវក្មេងៗនៅហាងល្បីៗបំផុតក្នុងប្រទេសកូរ៉េ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki និងភរិយា
Song Joong Ki និងភរិយា
Song Joong Ki និងភរិយា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]