ស្នេហា៖ សម័យនេះហើយ គេលែងគិតថាមនុស្សប្រុសត្រូវតែស្រលាញ់មនុស្សស្រី ហើយមនុស្សស្រីត្រូវតែស្រលាញ់មនុស្សប្រុសហើយ គឺគ្រប់គ្នាសុទ្ធតែមានជម្រើសអាចជ្រើសរើសដៃគូដែលខ្លួនស្រលាញ់ មិនថាម្នាក់នោះជាភេទផ្ទុយ ឬភេទដូចគ្នាឬក៏ទាំងពីរភេទ នោះឡើយ។
មានមនុស្សមួយចំនួនកំពុងតែវិលវល់ថាខ្លួនឯងស្រលាញ់ស្រីឬក៏ស្រលាញ់ប្រុស ឬក៏ស្រលាញ់ទាំងពីរ? ខ្លះរៀបការមានស្វាមីភរិយាហើយ ក៏ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងស្រលាញ់ភេទដូចគ្នា ឯខ្លះទៀតក៏កំពុងអង្គុយឆ្ងល់ថាខ្លួនឯងពិតជាមនុស្សស្រលាញ់ភេទដូចគ្នាឬយ៉ាងណា?
យ៉ាងណាមិញ បើសិនជាអ្នកធ្លាប់ធ្វើរឿងទាំង១០នេះគឺមានន័យថា អ្នកមិនមែនជាមនុស្សស្រលាញ់ភេទផ្ទុយគ្នាទេ (Straight) ៖
១. អ្នកចាប់ផ្ដើមឆ្ងល់នឹងខ្លួនឯង
មនុស្សដែលស្រលាញ់ភេទផ្ទុយគ្នា មិនមកអង្គុយត្រិះរិះថាខ្លួនឯងអាចស្រលាញ់ភេទដូចគ្នាឬអត់នោះទេ។ ជាទូទៅ មានកត្តាអ្វីមួយដែលជម្រុញឲ្យអ្នកគិតបែបនោះ ដែលអ្នកអាចនឹងរកឃើញថាខ្លួនឯងសម្លឹងមើលបុរសឬនារីដែលជាភេទដូចនឹងអ្នកលើសការគួរជាដើម។ មនុស្សដែលស្រលាញ់ភេទផ្ទុយគ្នា ប្រាកដជាមិនមកអង្គុយឆ្ងល់នឹងខ្លួនឯងនោះឡើយព្រោះពួកគេជឿជាក់លើចំណង់ចំណួលចិត្តរបស់ខ្លួន។
២. អ្នកសុបិនឃើញថើបមនុស្សភេទដូចគ្នា
សុបិនគឺកើតចេញពីការនិម្មិតនៃអារម្មណ៍ និងអ្វីដែលលាក់នៅក្នុងចិត្តយើង គឺប្រៀបដូចជាចំណង់មួយដែរ ដូច្នេះបើសិនជារឿយៗ អ្នកតែងតែសុបិនឃើញថាអ្នកថើបមនុស្សភេទដូចគ្នា ឬមានទំនាក់ទំនងផ្លូវកាយជាមួយមនុស្សភេទដូចគ្នា គឺមានន័យថាជម្រៅចិត្តរបស់អ្នកគឺមានក្ដីស្រលាញ់លើភេទដូចគ្នាហើយ។
៣. អ្នកងប់ងល់នឹងស្នេហារបស់ភេទដូចគ្នា
អ្នកតែងតែចំណាយពេលមើលរឿងណាដែលទាក់ទងនឹងការស្រលាញ់ភេទដូចគ្នា ឬវីដេអូ និងការកម្សាន្តផ្សេងៗ ដែលទាក់ទងនឹងការស្រលាញ់ភេទដូចគ្នា ហើយអ្នកថែមទាំងចាប់ផ្ដើមចុចតាមដាន Influencers ឬតារានានាដែលជាមនុស្សស្រលាញ់ភេទដូចគ្នាផងដែរ។
៤. មិនសូវមានចំណាប់អារម្មណ៍លើភេទផ្ទុយសោះ
អ្នកដែលស្រលាញ់ភេទផ្ទុយគ្នាតែងតែចូលចិត្តមើលភេទផ្ទុយគ្នា ប៉ុន្តែអ្នកវិញ អ្នកមិនសូវមានចំណាប់អារម្មណ៍ឬមិនមានសោះតែម្ដង ទៅលើភេទផ្ទុយគ្នា។ អ្នកមិនចង់មានទំនាក់ទំនងផ្លូវកាយជាមួយភេទផ្ទុយគ្នាសោះ មិនចង់ថើប មិនចង់ចាប់ដៃ តែអ្នកបែរជាបង្កើនអារម្មណ៍ចង់ធ្វើរឿងអស់ទាំងនេះជាមួយអ្នកដែលមានភេទដូចគ្នាវិញ ឬជួនកាល អ្នកធ្លាប់ទាក់ទងជាមួយភេទផ្ទុយគ្នាដែរ តែអ្នកបែរជាឃើញថាខ្លួនឯងមិនសូវជាចង់ប៉ះពាល់ មិនសូវជាចង់ស្និទ្ធិស្នាលជាមួយពួកគេទេ។
៥. អ្នកសរសើរមិត្តដែលជាភេទដូចគ្នាជ្រុលពេក
ការសរសើររវាងមិត្តនិងមិត្តជារឿងដែលកើតឡើងជាធម្មតាទេ ប៉ុន្តែការសរសើរលើសពេករហូតក្លាយជាអារម្មណ៍ពេញចិត្ត ចង់បានម្នាក់នោះជារបស់យើង គឺអាចជាសញ្ញាណមួយថាអ្នកស្រលាញ់ភេទដូចគ្នាហើយ។ អ្នកតែងតែលួចមើលមិត្តម្នាក់នោះ តែងតែសរសើរគេ ចង់ចួបមុខគេ ចង់នៅក្បែរគេគ្រប់ពេលវេលា។
៦. អ្នកចូលចិត្តដើរជាមួយក្រុមមិត្តភក្តិដែលសុទ្ធតែស្រលាញ់ភេទដូចគ្នា
ជារឿយៗអ្នកតែងតែឃើញថាខ្លួនឯងព្យាយាមស្វែងរកមិត្តដែលជាមនុស្សស្រលាញ់ភេទដូចគ្នា និងចង់រាប់អានអ្នកទាំងនេះ នេះក៏ព្រោះតែអ្នកមានចំណូលចិត្តដូចជាពួកគេ ហើយអ្នកចាប់អារម្មណ៍នឹងសហគមន៍របស់ពួកគេ។ ក្រៅពីនោះ អ្នកក៏គោរពគាំទ្រអ្នកស្រលាញ់ភេទដូចគ្នាដែរ និងយល់ពីពួកគេខ្លាំងណាស់ និងមានអារម្មណ៍ថាអ្នកជាផ្នែកមួយនៃសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា។
៧. អ្នកឃើញដៃគូស្រលាញ់ភេទដូចគ្នាហើយ មានកូនចិត្តចង់ដូចពួកគេ
នៅពេលអ្នកឃើញដៃគូស្រលាញ់ភេទដូចគ្នានៅតាមទីសាធារណៈ ឬនៅតាមកន្លែងនានា គឺអ្នកតែងតែមានកូនចិត្តចង់បានជីវិតដូចពួកគេ ចង់ធ្វើរឿងទាំងអស់ដូចពួកគេជាដើម៕
ប្រភព៖: annemariezanzal
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]