ថៃ៖ នៅតែជារឿងដែលហ្វេនៗជាច្រើន កំពុងតែតាមដាន ចំពោះរឿងរ៉ាវអតីតគូស្នេហ៍តារាប្រុសស្រី លោក Jes Jespipat និង តារាស្រី Vill Wannarot ខណៈដែលខាងប្រុស បានសារភាពថា ខ្លួនពិតជាបានបែកគ្នា និងបានបញ្ជាក់ថា មិនមានភាគីទីបីនោះទេ។

ប៉ុន្តែផ្ទុយទៅវិញ ក្រោយពីបានបង្ហាញបែបនេះ ក៏មានអ្នកលេងអ៊ីនធឺណេតមួយចំនួន បានវា.យ.ប្រ.ហា.រ ចំពោះរូបលោកថាមិនមានភាពស្មោះត្រង់ ទៀតផង។ តែទោះជាយ៉ាងណា ថ្មីៗនេះ លោក Jes Jespipat បានចេញមុខបកស្រាយជុំវិញរឿងនេះម្ដងទៀត ដោយបានបង្ហាញពីអារម្មណ៍ធូរស្រាល ស្ថានភាព​ផ្លូវ​ចិត្តកាន់​តែ​ប្រសើរ​ឡើងជាងមុន ជាពិសេស លោកបានប្រាប់ថា រវាងខ្លួននិងអតីតគូស្នេហ៍ មិន​បាន​ឈ្លោះ​គ្នា​អ្វីនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ ចំពោះចំណុចដែលមនុស្សមួយចំនួន គិតថាលោកមិនស្មោះត្រង់ តារាប្រុសរូបនេះ បានត្រឹមបង្ហើបថា ​មិន​អាច​បង្ខំ​មនុស្ស​ឲ្យ​ជឿ​អ្វី​គ្រប់​យ៉ាង​ដែលលោកបាន​និយាយ​នោះ​ទេ ខណៈដែលរូបលោក គ្រាន់តែអាចបញ្ជាក់ថា អ្វីដែលបាននិយាយ គឺជាការពិត ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Jes
Jes
Jes
Jes
Jes
Vill
Vill
Jes
Jes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]