ប៉េកាំង៖ សាលារៀនទាំងអស់ ស្ថានីយ៍រថភ្លើងក្រោមដី និងការិយាល័យមួយចំនួននៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ត្រូវបានបិទកាលពីថ្ងៃសុក្រ ខណៈដែលពពកខ្យល់ព្យុះដែលនៅសេសសល់ពីព្យុះទីហ្វុង Haikui បានបញ្ចេញកម្រិតទឹកភ្លៀងជាប្រវត្តិសាស្ត្ររយៈពេលបួនថ្ងៃ។

រដ្ឋបាលឧតុនិយមចិនបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តធ្លាក់រហូតដល់ព្រឹកថ្ងៃសៅរ៍ លើតំបន់ភាគកណ្តាល និងភាគនិរតីនៃខេត្តក្វាងទុង ដែលជាជម្រករបស់ទីក្រុង Shenzhen និងជាខេត្តមួយក្នុងចំណោមខេត្តដែលមានជាងគេរបស់ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូពីទីភ្នាក់ងារព័ត៌មាន Xinhua បានបង្ហាញឲ្យឃើញអ្នកស្រុកកាន់ខ្សែសុវត្ថិភាព និងធ្វើដំណើរដោយប្រុងប្រយ័ត្នតាមរយៈទឹកជន់លិចដ៏ជ្រៅកាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅទីក្រុង Shenzhen ដែលជាទីក្រុងដែលមានប្រជាជនចំនួន ១៧.៧ លាននាក់។

ក្នុងនោះ អាជ្ញាធរ ក៏បានបញ្ជាក់ផងដែរថា កំណត់ហេតុទឹកភ្លៀងបានបង្ហាញថា ភ្លៀងធ្លាក់ ៤៦៥.៥ មីលីម៉ែត្រនៅទីក្រុង Shenzhen ក្នុងរយៈពេល ១២ ម៉ោង ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីកំណត់ត្រានៅឆ្នាំ ១៩៥២ ដែលវាជាសម្ពាធទឹកភ្លៀងដ៏អាក្រក់មិនធ្លាប់មានក្នុងរយៈពេលជាង ៧០ ឆ្នាំចុងក្រោយនេះ៕

ប្រភព៖ straitstimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]