សង្គម៖​ មួយរយៈចុងក្រោយនេះ សង្កេតឃើញថា តម្លៃស្រូវអង្ករ ហាក់មានការឡើងចុះគួរឲ្យកត់សម្គាល់ ដែលជាក្ដីកង្វល់របស់ប្រជាកសិករ។

ស្របពេលនេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មានអំពីស្ថានភាពតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ និងតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា ដែលមួយរយៈនេះមានការកើនឡើងដែលមិនធ្លាប់មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពោលគឺ តម្លៃស្រូវស្រាលមិនប្រកាន់រដូវប្រភេទ អ៊ូអុឹម ៥៤៥១ ប្រភេទស្រងែស្រាល​ ប្រភេទអុីអ៊ែរ និងប្រភេទស្រូវសែនក្រអូប ដែលបានចាប់ផ្ដើមប្រមូលផលពីចុងខែកក្ដដា និងបន្តរហូតដល់ចុងខែកញ្ញាខាងមុខនេះ។ 

តាមតួលេខបានបង្ហាញថា ៤០%​ មានការប្រែប្រួលបើធៀបនិងឆ្នាំ ២០២២ ពីតម្លៃមធ្យម ៩០០រៀលក្នុងមួយគីឡូក្រាម ឡើងទៅដល់ ១៣០០រៀលក្នុងមួយគីឡូក្រាមនៅវាលស្រែ និងតម្លៃ១៥០០រៀលក្នុងមួយគីឡូក្រាមនៃប្រទេសវៀតណាម។

នៅក្នុងកំឡុងពេលនៃការឡើងនៃតម្លៃស្រូវ សហព័ន្ធអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញឲ្យកសិករលក់ស្រូវ និងសម្រួលដល់ការដឹកជញ្ជូននិងនាំចេញទៅប្រទេសជិតខាង ព្រោះជាឱកាសសម្រាប់កសិករទទួលបានផលចំណេញ។

នៅក្នុងពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែ មានការធ្លាក់ចុះមកត្រឹមចន្លោះ ១០៩០ដល់ ១២៤០រៀល ក្នុងមួយគីឡូក្រាម៕

សូមទស្សនារូបភាពដូចខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]