ហុងកុង៖ ភ្លៀងធ្លាក់ដ៏ខ្លាំងបំផុត មិនធ្លាប់មាន ក្នុងរយៈពេល ១៤០ ឆ្នាំចុងក្រោយ អាចនឹងធ្វើឱ្យហុងកុងខាតបង់ច្រើនជាង ១០០ លានដុល្លារអាមេរិក នេះបើយោងតាមការប៉ាន់ស្មានរបស់ Bloomberg Intelligence ។

ក្នុងនោះ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ពីថ្ងៃឈានទៅដល់ពាក់កណ្តាលអធ្រាត្រ ក្រុមសង្កេតការណ៍អាកាសធាតុរបស់ទីក្រុងបានកត់ត្រាទឹកភ្លៀងក្នុងមួយម៉ោងចំនួន ១៥៨.១mm នៅទីស្នាក់ការរបស់ខ្លួន ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីកំណត់ត្រានៅឆ្នាំ ១៨៨៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ភ្លៀងធ្លាក់ដែលបានវាយលុកទីក្រុងកាលពីយប់ថ្ងៃព្រហស្បតិ៍ និងដល់ព្រឹកថ្ងៃសុក្របានបំផ្លាញយានយន្ត ជន់លិចស្ថានីយ៍រថភ្លើងក្រោមដី និងផ្សារទំនើបដែលខូចខាត។

បន្ថែមពីនេះ ផ្លូវដែក MTR Corp បានផ្អាកផ្នែកមួយនៃខ្សែ Kwun Tong របស់ខ្លួនរួចហើយ ដោយសារទឹកជំនន់នៅជិតស្ថានីយ៍ Wong Tai Sin។

យ៉ាងណាមិញ ទឹក​ជំនន់​មួយនេះ ប៉ាន់ស្មាន អាចបាន​បណ្តាល​ឲ្យ​ខូច​ខាត​ចំនួន ៤៧០ លាន​ដុល្លារដុល្លារអាមេរិក បើប្រៀបធៀប ពីព្យុះទីហ្វុង Hato ឆ្នាំមុនបានបង្កឱ្យមានខូចខាច ប្រាក់ចំនួន ១៤០ លានដុល្លារអាមេរិក។

ប្រភព៖ straitstimes

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]