យល់ដឹង៖ ជាការពិតណាស់ នៅក្នុងទំនាក់ទំនងស្នេហារបស់មនុស្សម្នាក់ៗ តែងតែចង់បាននូវស្ថេរភាព សន្ដិភាព និងអាចរក្សានូវក្ដីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមក កុំឲ្យម្ខាងៗអស់ចិត្ត។ ដោយឡែក នៅក្នុងរឿងស្នេហា មិនមែនមានតែរឿងសប្បាយចិត្ត ភាពផ្អែមល្ហែមរហូតនោះទេ គឺតែងតែមានការឈ្លោះគ្នាខ្លះ អន់ចិត្តខ្លះ មិនសប្បាយចិត្ត គ្រប់រសជាតិ។
ទន្ទឹមនឹងនោះ បើសិនជាអ្នកមិនចេះរក្សាចំណងស្នេហ៍ទេនោះ នៅពេលមានរឿងទាស់ចិត្តបន្ដិចបន្ដួច ឬរឿងឈ្លោះគ្នា មិនត្រូវគ្នា អ្នកនឹងងាយបាត់បង់មនុស្សដែលអ្នកស្រឡាញ់ជាមិនខាន។ ដូចនេះ បើអ្នកចង់ឲ្យទំនាក់ទំនងស្នេហារបស់ខ្លួន នៅតែគង់វង្សទោះបីមានឧបសគ្គយ៉ាងណាក៏ដោយនោះ ចូរធ្វើតាមចំណុចខាងក្រោមនេះ៖
១. អ្នកទាំងពីរមិនគួរខឹងគ្នាក្នុងពេលតែមួយនោះទេ
២. កុំរំលឹករឿងអតីតមកប្រៀបធៀបនឹងបច្ចុប្បន្ន
៣. កុំស្រែកដាក់គ្នាឲ្យសោះ លុះត្រាតែមានភ្លើងឆេះផ្ទះ
៤. បើអ្នកឈ្លោះគ្នា គួរឲ្យគូស្នេហ៍អ្នកជាអ្នកឈ្នះចុះ
៥. បើអ្នកធ្វើរឿងអ្វីខុស ត្រូវសារភាព និងសុំលើកលែងទោស
៦. មិនត្រូវធ្វេសប្រហែសជាមួយគូស្នេហ៍អ្នកឡើយ
៧. មិនត្រូវគេងទាំងរឿងមិនទាន់ដោះស្រាយជាមួយគ្នាចប់
៨. ត្រូវសរសើរគូស្នេហ៍អ្នកមួយថ្ងៃ យ៉ាងហោចណាស់ឲ្យបានម្ដង
ប្រភព៖ Internet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]