ស្នេហា៖ តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអីមិត្តរបស់អ្នកដែលមានសម្រស់ស្រស់ស្អាតគាប់ភ្នែក បែរជានៅទំនេរចែស មិនសូវមានអ្នកទាក់ទង ឬក៏មិនសូវមានអ្នកមកសារភាពស្នេហ៍?

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចពាក្យចាស់ពោលថា មនុស្សស្រីស្អាតច្រើនតែអភ័ព្វ ហើយកាន់តែស្អាតខ្លាំងពេក គឺកាន់តែមិនសូវមានអ្នកចូលមកចែចូវ ឬក៏មិនសូវមានមិត្តភក្តិរាប់អានទេ ដោយសារតែមិត្តខ្លះលួចច្រណែននឹងសម្រស់របស់នាងជាដើម។ ខាងក្រោមនេះជាមូលហេតុដែលធ្វើឲ្យមនុស្សស្រីស្អាតភាគច្រើននៅទំនេរ៖

១. បុរសៗមិនហ៊ានចូលក្បែរអ្នក

នារីដែលមានសម្រស់ស្រស់ស្អាតពេក ធ្វើឲ្យបុរសមិនហ៊ានប្រាថ្នានោះឡើយ ដោយសារតែនារីប្រភេទនេះមានជំំនឿជាក់និងទំនុកចិត្តទៅលើខ្លួនឯងខ្ពស់ណាស់ បុរសល្មមៗចូលគេមិនចុះឡើយ។ ម្យ៉ាងទៀតនារីប្រភេទនេះក៏មានបុរសក្នុងក្ដីស្រមៃសឹងតែភើហ្វិកស៍ និងមានស្តង់ដារខ្ពស់ណាស់ ដូច្នេះហើយទើបបុរសៗមិនសូវហ៊ានចូលក្បែរ។

រូបភាពតំណាង

២. ស្អាតពេក ល្អពេក មិនអាចធ្វើឲ្យបុរសខ្លះយកអ្នកបែបលេងសើច

បើអ្នកមានសម្ផស្សស្អាតដូចស្រីមកពីឋានសួគ៌ពេក បុរសៗដែលចូលចិត្តការសប្បាយគឺមុខជាមិនហ៊ានសុំទាក់ទងអ្នកទេ ដោយសារឃើញថាតម្រូវការរបស់អ្នកនិងពួកគេគឺមិនចូលគ្នា។ បុរសខ្លះត្រូវការដៃគូត្រឹមតែការសប្បាយមួយគ្រាៗ និងរបៀបទាក់ទងគ្នាបែបគ្មានចំណង។

រូបភាពតំណាង

៣. គ្រប់គ្នាគិតថាអ្នកមានគូស្នេហ៍ទៅហើយ

មនុស្សភាគច្រើនពេលឃើញស្រីស្អាតខ្លាំង គឺមុខជាគិតថា "នាងជារបស់គេហើយ" ពិតប្រាកដណាស់ ទាំងដែលមិនបានស្គាល់នារីម្នាក់នោះផងនោះ។ យូរៗទៅទោះអ្នកដើរមកណាទៅណាម្នាក់ឯងក៏គេនៅតែគិតថា អ្នកកំពុងរង់ចាំគូស្នេហ៍ជាដើម ដែលធ្វើឲ្យបុរសដទៃមិនហ៊ានចូលមករកអ្នក។

រូបភាពតំណាង

៤. កាយវិការអ្នកបង្ហាញចេញថាអ្នកមិនត្រូវការស្នេហា

ជួនកាល នារីដែលស្រស់ស្អាតនិងមើលទៅឯករាជ្យពេក គឺធ្វើឲ្យអ្នកដទៃមើលមកថា នាងមិនចង់ស្វែងរកស្នេហា ឬដៃគូណាម្នាក់នោះឡើយ។ នាងអាចរស់នៅពឹងលើខ្លួនឯងបានទាំងស្រុង៕  

ប្រភព៖: bolde

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]