ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ រថយន្ត CHANGAN បានរៀបចំកម្មវិធី «VIP Dinner» កាលពីល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលកម្មវិធីនេះធ្វើឡើង នៅអគារតាំងបង្ហាញនេះមានទីតាំងស្ថិតនៅ ផ្ទះលេខ ៧៦៧B ផ្លូវ មុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

កម្មវិធីនេះប្រព្រឹត្តិឡើង ក្នុងគោលបំណងជាការថ្លែងអំណរគុណ ដល់អតិថិជនថ្មីរបស់ CHANGAN AUTO CAMBODIA របស់ខ្លួន ព្រមទាំងអតិថិជនដែលកំពុងមាននូវគោលបំណង ក្នុងការជាវរថយន្តរបស់ CHAGNAN នាថ្ងៃអនាគតផងដែរ ដែលភ្ញៀវ​កិត្តិយស បាន​រីករាយជាមួយការប្រគំតន្រ្តី​ និងពិសារ​ភោជនីយ​អាហារ​ ដែលបានរៀបចំដោយ CHANGAN ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏បានធ្វើការបញ្ជាក់បន្ថែម ទៅនឹងភាពអស្ចារ្យ​របស់រថយន្ត CHANGAN តាមរយៈធ្វើការបទបង្ហាញ ជូនទៅកាន់ភ្ញៀវកិត្តយស ដែលបានចូលរួមក្នុងកម្មវិធីមួយនេះ អំពីភាពឡូយទាន់សម័យ​ បច្ចេកវិទ្យាទំនើបៗ នៃរថយន្ត CHANGAN ពិតជាសាកសមបំផុតសម្រាប់យុវវ័យ។

ជាមួយគ្នានេះដែរ ក្នុងពិធី «VIP Dinner» ក៏មានការបង្ហាញចំណាប់អារម្មណ៍ អំពីបទពិសោធន៍ក្នុងការប្រើប្រាស់រថយន្ត CHANGAN ក៏ដូចជាសំណេលសំណាល មានការឆ្លើយសំនួរ យករង្វាន់ជាការលើកទឹកចិត្ត  ឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ចើញចូលរួមក្នុងកម្មវិធី VIP DINNER នៅ SHOWROOM ផ្ទាល់របស់ ក្រុមហ៊ុន CHANGAN AUTO CAMBODIA៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]