ស្នេហា៖ ទំនាក់ទំនងស្នេហា មិនសុទ្ធតែស្រស់បំព្រងនិងបញ្ចប់ទៅដោយគូស្នេហ៍ទាំងពីរបានរៀបការជាមួយគ្នានោះឡើយ។ មានគូស្នេហ៍ជាច្រើនដែលបែកបាក់គ្នា ហើយក្រោយបែកគ្នា អ្នកខ្លះត្រូវរក្សាទំនាក់ទំនងជាមិត្តដដែល ហើយអ្នកខ្លះទៀតក៏លែងនិយាយរកគ្នាតែម្ដង។

យ៉ាងណាមិញ អ្នកធ្លាប់គិតទេថា អ្នកគួររក្សាទំនាក់ទំនងជាមិត្ត ជាមួយអតីតគូស្នេហ៍របស់អ្នកដែរឬអត់?
ចម្លើយគឺ បើសិនជាអ្នកទាំងពីរបែកគ្នាដោយអស់ចិត្តរៀងខ្លួន ឬអ្នកទាំងពីរព្រមព្រៀងថាបែកគ្នា នោះគឺមុខជាអាចបន្តរក្សាទំនាក់ទំនងជាមិត្តនឹងគ្នាបាន។ អ្នកត្រូវប្រាកដចិត្តថា អ្នកនិងអតីតដៃគូ អស់ក្ដីស្រលាញ់ចំពោះគ្នាទៅហើយ និងមិនចង់បន្តទំនាក់ទំនងជាគូស្នេហ៍ឡើងវិញនោះឡើយ។

មួយវិញទៀត បើសិនអ្នកនិងអតីតដៃគូនៅមានការគោរពចំពោះគ្នា ឬក៏មានគោលដៅចង់ចូលរួមគម្រោងថ្មីជាមួយគ្នា(ឧទាហរណ៍ អ្នកនិងអតីតដៃគូរបស់អ្នកធ្វើការជាមួយគ្នា) គឺវាល្អដែលអ្នកអាចបន្តទំនាក់ទំនងជាមិត្តជាមួយអតីតដៃគូរបស់អ្នក។
យ៉ាងណាមិញ អ្នកមិនគួរទាក់ទងអតីតដៃគូអ្នកជាមិត្តនោះឡើយ បើសិនជា៖
១. គេជាមនុស្សចូលចិត្តហិង្សា
២. អ្នកនិងដៃគូ ធ្លាប់ក្បត់គ្នានិងបែកបាក់គ្នាដោយសារអំពើក្បត់ ឬក៏បែកគ្នាដោយជម្លោះ
៣. អ្នកឬអតីតដៃគូរបស់អ្នក នៅមានអារម្មណ៍ស្រលាញ់ចំពោះគ្នានឹងគ្នា

៤. អ្នកគ្រាន់តែមានអារម្មណ៍ឯកា ទើបចង់ទាក់ទងអតីតដៃគូជាមិត្ត
ត៥. អ្នកចង់គ្រប់គ្រងជីវិតគេដូចពេលមុន ក្នុងនាមជាមិត្តវិញម្ដង
៦. អ្នកធ្វើទៅដើម្បីបញ្ជាក់ថាអ្នកពិតជាកាត់ចិត្តពីគេមែន៕

ប្រភព៖: verywellmind
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]